ញ៉ែម សុទ្ធា ៖ អ្នក​ដែល​រកស៊ីផ្នែក​អចលនទ្រព្យ​នឹង​បរាជ័យ​ងើបមុខ​មិនរួច​ ប្រសិន​បើមិន​ចេះ​៤ក្បាច់​ខាងក្រោមនេះ​

លោក ញ៉ែម សុទ្ធា បានលើកឡើងថា ដើម្បីការពារហានិភ័យទី១៖ ត្រូវសិក្សាទីតាំងគម្រោងអភិវឌ្ឍន៍ឱ្យបានច្បាស់លាស់ តើទីតាំងដែលយើងជ្រើសរើសនេះ ស៊ីនឹងគម្រោងអចលនទ្រព្យយើងដែលទេ ដូចជាការអភិវឌ្ឍន៍លំនៅឋានតម្លៃទាប ត្រូវនៅជ្រាយក្រុង មិនអាចនៅកណ្តាលក្រុង ហើយបើសង់ខុនដូរដាច់ខាតត្រូវសង់នៅកណ្តាល បើនៅស្រុកខ្មែរអតិថិជនភាគច្រើនសម្រាប់ជនបរទេស។

កត្តាសំខាន់មួយទៀត ត្រូវពិនិត្រ​បរិបទផ្លូវច្បាប់នានា ដែលពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ ព្រោះបើមិនគ្រប់លក្ខខណ្ឌច្បាប់ទេ អាចមានផលប៉ះពាល់នៅពេលកំពុងសាងសង់់ អាចផ្អាកការសាងសង់ ឬត្រូវបញ្ឈប់ការអភិវឌ្ឍន៍តែម្តង ដោយសារខុសបច្ចេកទេសដែលច្បាប់មិនទទួលស្គាល់ជាដើម ដូច្នេះអ្នកអភិវឌ្ឍន៍ដែលឆ្លាតវៃ ត្រូវសិក្សាអំពីកត្តាផ្លូវឱ្យបានម៉ត់ចត់ និងលម្អិតបំផុត ដើម្បីការពារ​ហានិភ័យ។

អ្នកជំនាញបន្ថែមថា ចំណុចសំខាន់បន្ទាប់ដែលមិនអាចខ្វះបាន គឺដៃគូសហការរកស៊ីល្អ និងប្រភពទុនច្បាស់លាស់ មានច្រើនប្រភព។ ហើយបើមានចំណុចសំខាន់ខាងលើនេះហើយ អត្រាជោគជ័យខ្ពស់ តែហានិភ័យមានអត្រាទាបបំផុត ស្ទើរតែគ្មានទាល់តែសោះ ព្រោះចំណុចសំខាន់ៗត្រូវបានសិក្សាច្បាស់លាស់ត្រឹមត្រូវតាមស្តង់ដារអ្នកអភិវឌ្ឍនអាជីព៕