ជាការពិតណាស់នៅថ្ងៃនេះ គ្រូហោរដ៏ល្បីនៅប្រទេសចិន បានទស្សនាយថា មនុស្សប្រុសស្រីកើតឆ្នាំទាំង៣ខាងក្រោមនេះ ទទួលបានរង្វាន់ និងលាភធំចូលនៅខែក្រោយនេះ ប្រសិនបើអ្នកឧស្សាហ៍នៅផ្ទះ។ ដែលឆ្នាំទាំង៣នោះរួមមាន៖
ម្សាញ់៖ លោកអ្នកអាចនឹងមានគេជូនវត្ថុមានតម្លៃមិនធ្លាប់មាន បើជាអ្នកប្រកបមុខរបររកស៊ីវិញ ទោះបីចេញជួញដូរនៅទីណាក្តីមិនថា ជិតឬឆ្ងាយឡើយរមែងបានសមប្រកបទាំងអស់ តែអ្វីដែលសំណាងធំបំផុតនោះគឺអ្នកដែលមានការងារឬមុខរបរដែលធ្វើនៅផ្ទះខ្លួនឯង។

វក៖ លោកអ្នកនឹងមានលាភដោយការប្រើសំដីវោហារស័ព្ទ ទោះជាបាននិយាយស្តីអ្វីក៏ដោយ ក៏មានការគាំទ្រពីអ្នកដទៃជានិច្ច បើជាអ្នកប្រកបមុខរបរជំនួញវិញ មានការរីកលូតលាស់ទៅមុខជាលំដាប់ ហើយបើខែនេះអ្នករៀបចំខ្លួន និងនៅផ្ទះបានល្អ នៅខែក្រោយនេះអ្នកអាចនឹងមានលាភធំចូលទៀតផង។

មមី៖ នៅខែក្រោយនេះទ្រព្យសម្បត្តិរបស់អ្នកនឹងកាន់តែកើនឡើង ជាពិសេសសម្រាប់អ្នកដែលប្រកបរបររកសុី និងមានអតិថិជនចូលមកកាន់តែច្រើនឡើងៗ ហើយអាចនឹងឈ្នះរង្វាន់ធំដោយសារការផ្សងសំណាងទៀតផង៕
