មានតែអ្នកកើតឆ្នាំចំនួន២នេះទេ ដែលអាចផ្លាស់ប្ដូរជីវិតខ្សែជីវិតនៅសប្ដាហ៍ក្រោយ!

បើ​តាម​ជើង​លេខ​ហុយ​ស៊ុ​យ​ចិន​សែ​បាន​អះអាង​ថា នៅសប្ដាហ៍ក្រោយនេះ​ឆ្នាំ​មហា​សំណាង​ចំនួន២ មានដំណើរ​រាសី​ល្អ​ឥត​ខ្ចោះ ហើយ​អ្វី​ដែល​អស្ចារ្យ​នោះ​គឺ​នៅ​ចុងខែ​កក្កដា​នេះ​ជា​ថ្ងៃ​បើក ទិស​បើក ថ្ងៃ​លាភ ស្តេច​ទេវតា​ទ្រព្យ​ពិនិត្យ​បញ្ជី ហើយ​ប្រទាន សម្បត្តិ​មហាសាល​ដល់​ទាំង២ ខាងក្រោមនេះហូរហៀរ​រស់​ប្រកបដោយ​សេចក្តីសុខ​យ៉ាងខ្លាំង។

ឆ្នាំរកា៖ នៅ​ចុងខែ​កក្កដា​នេះ​ដួង​រាសី​លោក​អ្នក​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ជា​ឱកាសល្អ​ក្នុង​ការ​សម្រេចចិត្ត ចរចា ឬ​ធ្វើ​កិច្ចសន្យា និង​ផ្លាស់​ប្តូរ​ការងារ​អ្វីមួយ​រមែង​បាន​ជោគជ័យ និង​ទទួល​លាភ​ធំ​ចូល​មក​ក្នុងផ្ទះ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទី​ជិត​ឆ្ងាយ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​ច្រើន​លើស​ពេល​ណា​ណា​ទាំងអស់ ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​មាន​តែ​ក្រុម​មនុស្ស​ល្អ​ៗ​ជួយ​ជ្រោមជ្រែង ជួយ​យកអាសា និង​គាំពារ​ជា​និច្ច​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ការ​ស្រុះស្រួល​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​បានយ៉ាងល្អ​។

ឆ្នាំជូត៖ នៅ​ចុងខែ​កក្កដា​នេះ រាសី​ខ្ពស់ត្រដែត យីអ៊ុន​ឡើង​ស្រឺ​ត​ចាត់​ថា ជា​ពេលវេលា​ដែល​លោក​អ្នក​ត្រូវ​ទទួល​លាភ​ធំ​ចូល​មក​ក្នុង​ជីវិត​យ៉ាង​សម្បូរហូរហៀរ​។ សម្រាប់​លោក​អ្នក​ដែល​រង់ចាំ​ទាក់ទង​ប្រាក់​កាក់ រង់ចាំ​ការងារ រង់ចាំ​ស្នេហា រង់ចាំ​ដំណឹង​ល្អ​ដទៃ​ទៀត​រមែង​មានការ​ឆ្លើយ​តប​ជា​ផល​ល្អ​មក​វិញ​សម​តាម​បំណងប្រាថ្នា​។ រីឯ​សម្ព័ន្ធភាព​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែមល្ហែម​រកគ្នា​ល្អ​ណាស់ ។ ពណ៌​នៃ​លាភ​សំណាង ពណ៌​មាស លេខ​នៃ​លាភ​សំណាង​លេខ ៨៕