ឡើងកប់! គ្រូហោរាសាស្រ្តចិនទស្សទាយថាឆ្នាំវក,រោង,កុរ,ជូត,ឆ្លូវ នឹងទទួលបានលាភធំនៅ៣ខែចុងឆ្នាំនេះ!

នៅថ្ងៃនេះ គ្រូហោរាសាស្រ្តចិនបានធ្វើការទស្សទាយ ឃើញថាអ្នកដែលកើតឆ្នាំទាំង៥ វក,រោង,កុរ,ជូត,ឆ្លូវ ​ដែលកំពុងមានទុក្ខ ទោស គ្រោះភ័យ​ចង្រៃ​ពី​មុន​មក គ្រាន់តែ​ចូល​ដល់​ខែតុលាចុងឆ្នាំនេះ​ភ្លាម គ្រោះភ័យ​ចង្រៃ​ទាំង​អម្បាលម៉ាន​ត្រូវ​វិនាស​សាបសូន្យ គ្មាន​សល់​អ្វី​ឡើយ លោក​អ្នក​ក៏​នឹង​ងើបឡើង​វិញ​ខ្លាំង​តែ​ម្តង ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​គ្មាន​អ្វី​ប្រៀប មាន​មហា​ទ្រព្យ មានយស​ស័ក្តិធំ ឋានៈ​ខ្ពង់ខ្ពស់ មុខមាត់​កិត្តិយស​លេចឡើង​ធ្លោ មាន​មនុស្ស​ល្អ​ៗ​ជា​ច្រើន​រាប់អាន និង​មាន​អ្នក​ក្រោម​បង្គាប់​ព្រោងព្រាត ដែល​ក្រុម​មនុស្ស​ទាំងនោះ​សុទ្ធតែ​ជា​អ្នក​ស្មោះត្រង់ ជួយ​លើក​កិត្តិយស​កាន់តែ​ប្រសើរ​។

មិនត្រឹមតែប៉ុនណោះ សម្រាប់​អ្នក​កំពុង​ចាប់ផ្តើម​គ្រួសារ ហើយ​រំពឹង​ចង់បាន​បុត្រ​ធីតា ក៏​នឹង​មាន​បុត្រ​ជាទី​ស្រលាញ់​ដូច​ក្តី​បំណង​នៅ​ចន្លោះ៣​ខែចុងឆ្នាំ​នេះ​ផង​ដែរ​។ ចំណែក​កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​បើ​មាន​បំណង​ចង់រក​គូគាប់​ភ្ជាប់​និស្ស័យ ជា​ពេលវេលា​ល្អ​បំផុត ព្រោះ​ត្រូវ​ត្រង់​រាសី​នៅ​លើ​កំពូលភ្នំ​ទ្រព្យ​ពិតជា​ពិសេស​អស្ចារ្យ​ខ្លាំងណាស់៕