អ្នកកើតឆ្នាំថោះ,ច,ឆ្លូវ,ម្សាញ់ នេះហើយជាការទស្សទាយពីភ័ព្វសំណាងអ្នកនៅថ្ងៃទី១ដើមខែសីហាខាងមុខ!

យោងតាមគូ្រហោរាសាស្ត្រល្បីឈ្មោះដែលជាអ្នកទស្សទាយតាមគេហទំព័រប្រទេសចិនបាននិយាយថា ការទស្សទាយពីមួយថ្ងៃទៅមួយថ្ងៃមិនដូចគ្នានោះទេ ហើយតាមការមើលជើងលេខសម្រាប់ឆ្នាំនីមួយៗក៏មិនដូចគ្នាដែរពីមួយថ្ងៃទៅមួយថ្ងៃ ហេតុដូច្នេះហើយ នៅថ្ងៃនេះគូ្រហោរាស្រ្តបានធ្វើការទស្សទាយចំពោះអ្នកដែលកើតឆ្នាំថោះ,ច,ឆ្លូវ,ម្សាញ់ ពីភ័ព្វសំណាងរបស់អ្នកនៅថ្ងៃទី០១ដើមខែសីហាខាងមុខនេះថា៖

ឆ្នាំថោះ៖ សម្រាប់អ្នកនៅដើមខែសីហាខាងមុខនេះ លេខនៃលាភសំណាងលេខ៩៩, ពណ៌នាំសំណាងពណ៌ទឹកក្រូចដែលនៅថ្ងៃនោះលោកអ្នកនឹងលាភមានជ័យមានលុយចូលហូរហៀរ​ បើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតនឹងទទួលបានផ្លែផ្កាតបមកវិញយ៉ាងល្អ។

ឆ្នាំច៖ នៅដើមខែសីហាខាងមុខនេះ រាល់ការងាររកទទួលទានរបស់អស់លោកអ្នក នឹងមានលាភជ័យ លុយហូរចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ ហើយពណ៌នៃលាភសំណាងពណ៌ខៀវ, លេខនាំសំណាងលេខ២៩។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំឆ្លូវ៖ លេខនាំសំណាងលេខ៩, ពណ៌នាំសំណាងក្រហម ហើយនៅដើមខែសីហាខាងមុខនេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរបើចង់ធ្វើការដាក់ ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុត រីឯសម្ព័ន្ធភាព ស្នេហាគូស្វាមីភរិយាមានតែភាពស្រស់ស្រាយ និងផ្អែមល្ហែមខ្លាំង។

ឆ្នាំម្សាញ់៖ នៅដើមខែសីហាខាងមុខនេះ លេខសំណាងរបស់លោកអ្នកគឺ ៦៧ ពណ៌នាំសំណាងលឿង ពេលវេលាមាសគឺពេញព្រឹក មានលាភមានជ័យមានលុយចូលហូរហៀរ។ រាល់ការងាររកទទួលទាន តែងបានផលចូលមកគ្រប់ទិសទីរីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំង បើមានការបើកមុខរបរថ្មីគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ៕