ខ្លាំងណាស់! គ្រូហោទាយថាឆ្នាំខាល,​ម្សាញ់,រោង,រកានិងឆ្នាំច ឲ្យតែមានចិត្តធ្វើរឿងនេះនឹងក្លាយជាអ្នកមាននៅថ្ងៃអនាគត!

យោងការគេហទំព័រចិន ដែលចុះផ្សាយពីហោរាសាស្រ្ត ដែលមានគ្រូទាយល្បីឈ្មោះជាអ្នកមើលជើងលេខបានបញ្ជាក់ច្បាស់ៗនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះយ៉ាងដូច្នេះថា ឆ្នាំទាំង៥ខាងក្រោមនេះ នៅថ្ងៃអនាគតនឹងក្លាយជាអ្នកមានស្ដុកស្ដម ប្រសិនបើអ្នកទាំងពីរនោះមានគំនិតចេញជួយអ្នកដទៃនៅក្នុងខ្លួន។ ក្នុងនោះរួមមាន៖

ឆ្នាំខាល៖​ អ្នកចាំបាច់ត្រូវតែមានចិត្តក្នុងការជួយអ្នកដទៃ ពិសេសបងប្អូន ដូច្នេះនៅពេលអនាគតដួង​រាសីរបស់លោកអ្នក​ឡើង​ខ្ពស់​ដូចនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ និងរបររកស៊ីជួញដូរវិញ មិនមានអ្វីមករាំងស្ទះ តាមយាយីឡើយ ។

ឆ្នាំម្សាញ់៖ បើនៅកំឡុងពេលនេះអ្នកកំពុងតែមានចិត្តជួយបងប្អូនក្រុមគ្រួសារដែលនៅជុំវិញខ្លួន នោះនៅថ្ងៃអនាគត លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ភ្លឺ​ថ្លា​និង​ជួប​តែ​ក្តី​សុខ​ច្រើន​ និងសម្រេចគ្រប់កិច្ចការងារទាំងឡាយទៀតផង។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំរោង៖ ទោះបីកំឡុងពេលនេះអ្នកកំពុងតែខ្វះខាត់បន្ដិចមែន តែចាំបាច់ត្រូវតែមានចិត្តជួយបងប្អូនក្រុមគ្រួសារ ព្រោះផ្ដល់នឹងជួនអ្នកនៅថ្ងៃអនាគត ឲ្យមានរាសីឡើងខ្ពស់ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង ផ្ដល់​ជា​ផ្លែផ្កា​មកវិញ​ខ្លាំងកប់ពពក។

ឆ្នាំរកា៖​ បើកំឡុងពេលនេះអ្នកមានចិត្តជួបបងប្អូនក្រុមគ្រួសារ អធ្មត និងបងប្អូន នោះនៅ​ថ្ងៃអនាគត ​រាល់ការចាត់ចែង​កិច្ច​ការងារ​ចាស់​ឬ​កិច្ចការ​ដែល​នៅ​សេសសល់​ពី​មុន​មក​តែង​ផ្តល់​ផល​ល្អ​នៅពេល​ក្រោយ​វិញ​ជា​និច្ច​ និងមានប្រាក់ហូរចូលច្រើនៗទៀតផង។

ឆ្នាំច៖ អ្នកចាំបាច់ត្រូវតែធ្វើល្អ និងចេះជួយធុរៈបងប្អូន ក្រុមគ្រួសារ នៅកំឡុងពេលនេះ នោះនាថ្ងៃអនាគត ​ការប្រកប​របរ​រកស៊ី​ជួញដូរ​របស់លោកអ្នកនឹងមានការ​ចម្រើន​លូតលាស់​ហើយពេលផ្លាស់ប្តូរ​កន្លែង​លក់ដូរ​ឬធ្វើការអ្វីមួយ​តែង​ផ្តល់​ផល​ល្អ​ជាក់ជាមិនខាន៕