យូរៗជួបម្ដង! គ្រូហុងស៊ុយមើលជើងលេខឃើញថាអ្នកដែលកើតឆ្នាំទាំងបីនេះនឹងមានសំណាងពេញមួយសប្ដាហ៍នេះ!

បើយោងតាមការចុះផ្សាយរបស់គេហទំព័រហោរាសាស្រ្តចិន បានចុះផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះថា គ្រូហុងស៊ុយល្បីឈ្មោះនៅប្រទេសចិនបានមើលជើងលេខឃើញថាមានអ្នកដែលកើតឆ្នាំចំនួន៣ខាងក្រោមនេះ ដែលនឹងអាចមានសំណាង ជួបលាភធំពេញមួយសប្ដាហ៍នេះតែម្ដង ហើយនេះក៏ជារឿងដែលនឹងកម្របានជួបផងដែរ។ ក្នុងនោះរួមមាន៖

​ឆ្នាំរោង៖ ចាប់ពីថ្ងៃច័ន្ទនេះ ដល់ចូលសប្ដាហ៍ក្រោយ ​ដួង​រាសី​នៃសំណាងរបស់​លោក​អ្នក​ល្អគាប់ប្រសើរ​ខ្លាំង​ណាស់ លោក​អ្នក​អាច​សម្រុក​ធ្វើការងារ​ឱ្យ​ពេញដៃពេញជើង ព្រោះថា​ផល​ល្អ​នៅ​ចាំ​ហុច​ឱ្យ​ជា​និច្ច ហើយបើ​ចង់​ចរចា​ពី​រឿង​អ្វីមួយ​ក៏​តែង​ឆាប់​ត្រូវរ៉ូវ​គ្នា​ផង​ដែរ​។

ឆ្នាំឆ្លូវ៖ នៅរយៈពេញមួយសប្ដាហ៍នេះ ដួងរាសីនៃសំណាងអ្នកឡើងខ្ពស់ត្រដែត បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រែល​គួរ​ជាទី​គាប់ចិត្ត​។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខសុវត្ថិភាព​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំកុរ៖ ចាប់ពីថ្ងៃនេះ​ទៅលាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត មាន​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្ពស់ សម្បូរ​លុយ​ចាយ និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ហើយបើតាម​ជើង​លេខ​បាន​កំណត់​ថា អ្នក​កើត​ឆ្នាំ​នេះ​មាន​លាភ មាន​ជ័យ លុយ​ធំ​ចូល​មក​ហៀរ​ដៃ​ពេញមួយសប្ដាហ៍នេះតែម្ដង៕