យោងតាមគេហទំព័រហោរាសាស្រ្តចិន បង្ហាញពីការទស្សទាយរបស់ស្ដេចហោ បានចុះផ្សាយនៅថ្ងៃទៅ០២ ខែសីហា ឆ្នាំ២០២២នេះ នៅរយៈពេល២ឆ្នាំទៀត ទេវតាសំណាងនឹងបើកផ្លូវជូនអ្នកដែលកើតឆ្នាំទាំងបីខាងក្រោមនេះ ឲ្យមានរាសីប្រាក់លាភកើនឡើងខ្លាំង ជាហេតុធ្វើឲ្យពួកគេរកចំណូលបានច្រើន និងមានលុយចាយពេញដៃទៀតផង។ ក្នុងនោះរួមមាន៖
ឆ្នាំមមែ៖ នៅរយៈពេល២ឆ្នាំទៀត ដំណើររាសីរបស់លោកអ្នកឡើងខ្ពស់ខ្លាំងណាស់ មានលាភមានជ័យមានលុយចូលច្រើនៗ បើចង់ធ្វើការដាក់ទុនរកស៊ី ឬចរចារឿងសំខាន់អ្វីមួយរមែងទទួលបានផ្លែផ្កាល្អ មាសប្រាក់ហូរចូល ការងារទាំងឡាយទាំងការងាររកទទួលទាន ការងារតាមអង្គភាពស្ថាប័នរមែងចម្រើនរុងរឿង សមប្រកបយ៉ាងខ្លាំងហួសពីការស្មានតែម្ដង។
ឆ្នាំរកា៖ ត្បិតតែពេលនេះរាងលំបាកបន្ដិចមែន តែនៅរយៈពេល២ឆ្នាំទៀត ដួងរាសីរបស់លោកអ្នកឡើងខ្ពស់ខ្លាំងណាស់ មាស ប្រាក់ហូរចាក់ចូលមកឯងៗ បើអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រសើរណាស់ ឯផលកម្រៃទៀតសោតក៏ចូលមកហូរហៀរខ្លាំងផងដែរ។
ឆ្នាំខាល៖ រយៈពេល២ឆ្នាំទៀត ដួងរាសីនៃសំណាងអ្នកនឹងឡើងខ្ពស់ខ្លាំង មានលាភធំៗហូរចូលជីវិត ប្រកបកិច្ចការអ្វីក៏បានសម្រេចដូចសេចក្តីប្រាថ្នា ការរកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មាន ប្រាក់ចូលមកគ្រប់ទិសទី ហើយបើអ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញកប់ក្តោងតែម្ដង៕