ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២

ឆ្នាំជូត៖ រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​មាន​ភាពត្រជាក់ត្រជុំ​បន្តិច​វិញ ក្រោយពី​ជួប​នូវ​ការលំបាក​និង​មាន​បញ្ហា​មួយចំនួន​យាយី​រួចមក​។​អ្នក​ប្រកបការងារ​ទាំង​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ហើយ​បើ​ចង់​ស្នើសុំ​អ្វីមួយ​ពី​ចៅហ្វាយនាយ​តែង​ទទួល​ចម្លើយ​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួយ​ដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​ក៏​សម​ដូច​ប្រកប​ផង​។​ រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​គ្រាន់​ជាទី​កក់ក្តៅ​៕

ឆ្នាំឆ្លូវ៖ រាសី​ល្អជា​មធ្យម​។​ក្នុង​រង្វង់​គ្រួសារ​ងាយ​មានការ​ប៉ះទង្គិច​គ្នា​ណាស់ ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឡើង​។​ការចេញដំណើរ​ទៅ​ចរចា​អ្វីមួយ​លោកអ្នក​គប្បី​ទៅ​ពេលព្រឹក​ប្រសើរ​ជាង​ពេល​ថ្ងៃ​ព្រោះ​ផ្លែផ្កា​ទទួល​តែង​ទទួលបាន​ខ្ពស់ជាង​។​ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏​ដោយមាន​ភាពជឿនលឿន​សន្សឹមៗ​ទៅមុខ​ជានិច្ច តែ​យ៉ាងណា​លោកអ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ផងដែរ​ពីព្រោះ​ផល​អាក្រក់​នៅពេល​ក្រោយ​តែងមាន​ជាប់​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួបតែ​រឿង​ប្រទាំង​ប្រទើស​ចូល​អុកឡុក​យាយី​។​
បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយ​ប៉ុណ្ណោះ​៕

ឆ្នាំខាល៖ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ជួប​បញ្ហា​រដិបរដុប​ធ្វើឱ្យ​ងាយ​កើតជា​បញ្ហា​និង​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី ។​ការប្រកប​ការងារ​បើ​លោកអ្នក​ត្រូវធ្វើ​ដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ចិញ្ចឹម​គ្រួសារ​គ្រាន់​រស់​ទៅរួច​។ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​លុបបំបាត់​ភាព​ប្រចែប្រច័ណ្ឌ​ដែល​មិន​សម​ហេតុផល​ចេញ​ខ្លះ​ទើប​ប្រសើរ​៕

ឆ្នាំថោះ៖ ​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បើ​មាន​បញ្ហា​អ្វី​ត្រូវ​ចេះ​ត្រៀម​ទប់ទល់ ហើយ​ប្រើ​បញ្ញា​ជា​អាវុធ​ទើប​មិន​ជួប​រឿង​រាវ​ដែលថា​ចាញ់​ប្រៀប​គេ​ឬ​ត្រូវគេ​ព្យាបាទ​ដោយ​ប្រការ​ណាមួយ​។​ក្រៅពីនេះ​បើ​មាន​ក្រុមមនុស្ស​មក​និយាយ​ដើម្បី​បញ្ឆេះ​បញ្ហា​អ្វីមួយ​មិនត្រូវ​ចេះតែ​ជឿ​ឬ​លោត​តាម​ការ​ញុះញង់​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​បង្កើត​រឿង​រាវ​ដាក់ខ្លួន ហើយ​គេ​បែរជា​ទទួលផល​ប្រយោជន៍​ទៅវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប​បញ្ហា​ប្រាក់កាស​ត្រូវ​ជួប​ស្ថានភាព​ចំណាយ​ច្រើន ឯ​ចំណូល​តិច ហើយ​ពិសេស​បើ​មាន​ការធ្វើ​អ្វី​ពាក់ព័ន្ធ​បញ្ហា​ប្រាក់កាស​ច្រើន​ត្រូវ​រាំងស្ទះ​ទៀតផង​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​អាចមាន​មនុស្ស​ភេទ​ផ្ទុយគ្នា​មក​ទំនាក់ទំនង​ច្រើនតែ​ស្ត្រី​ចូរ​ប្រយ័ត្ន​ធ្លាក់ចូល​អន្ទាក់​ប្រុស​ព្រាន ហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

ឆ្នាំរោង៖ រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រុងប្រយ័ត្ន​បន្តិច​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​ណាមួយ​មកវិញ​។​ការប្រកប​ការងារ​លោក​អ្នក​គួរ​រវៀសរវៃ​ញាប់ដៃ​ញាប់ជើង ហើយ​ពង្រឹង​តួនាទី​របស់ខ្លួន​ទើប​ភាពរុងរឿង​កើតមាន​ច្រើនជាង​នេះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ការរីកលូតលាស់​សន្សឹមៗ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ទៅ​ទិសពាយ័ព្យ ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ ។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ម្តង​ល្អូកល្អិន​ម្តង​ពាក់មុខយក្ស​ដាក់គ្នា​៕

ឆ្នាំម្សាញ់៖ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះថា​ផល​ដែលជា​ផ្លែផ្កា​ល្អៗ​តែង​ឆ្លើយតប​មកវិញ​។​ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​ឡើង​ខ្ពស់​ក្តី ប៉ុន្តែ​បញ្ហា​សុខភាព​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​ផងដែរ​។​ការប្រកប​ការងារ​មាន​ភាព ដុះដាល​និង​កិច្ចការ​អ្វី​ក៏​លោក​អាច​ទម្លុះទម្លាយ​និង​យក​ជោគជ័យ​បាន​មួយចំណែក​ធំ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេ​ព្រោះតែ​ការរក​ផល​ចំណូល​តានតឹង ហើយ​ការចំណាយ​វិញ​នោះ​មាន​គ្រប់​សារពើ​ដែល​សឹង​រក​ទប់ទល់​ពុំ​ចង់​រួច​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខ​ប៉ុន​ភ្នំ​ចង់ទៅ​មុខ​មិន​រួច​ថយក្រោយ​ក៏​មិនកើត​៕

ឆ្នាំមមី៖ រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​ទទួលរង​ផល​ប៉ះទង្គិច​និង​មានរឿង​រាវ​យាយី​មួយចំនួន​ត្រូវ​ឆ្លងកាត់​ផង​។​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការអត់ធ្មត់​បន្តិច​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ទាស់ខុស​អ្វី​ទេ​ព្រោះថា​ផ្លែផ្កា​ដែល​ទទួលបាន​ក៏មាន​ការរីកលូតលាស់​ជា​សន្សឹមៗ​គ្រាន់​បំពេញ​បំពង់​ដែរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ដើរហើរ​ពាសវាល​កាល​ឬ​ប្រព្រឹត្តិ​ស្នេហា​ភ្លើតភ្លើន​ប្រយ័ត្ន​ជួប​រឿង​ស៊យ​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​ស្រោចស្រង់​រួច​៕

ឆ្នាំមមែ៖ ​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បញ្ហា​ធ្លាប់តែ​ចូល​ញាំញី ឬ​មាន​បញ្ហា​មិនសូវ​លោះ​ពេលវេលា នោះ​នាពេលនេះ​ចាប់ផ្តើម​ធូរស្បើយ ហើយ​ចង់​ធ្វើ​អ្វីៗ​ក៏​គ្រាន់​មាន​ភាព​សុខដុម​បន្តិច​វិញ​ដែរ​។​ការប្រកប​ការងារ​លោក​អ្នក​តោង​តែ​ញាប់ដៃ​ញាប់ជើង ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​ផល​ក៏​ទទួល​ច្រើន​ទៅតាម​នោះដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ភាពរលូន​ល្អ​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ផង​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​ច្រើន​ដូចនេះ​ត្រូវ​កាត់បន្ថយ​ការបង្ក​ជម្លោះ​វិវាទ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​៕

ឆ្នាំវក៖ រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មិន​ងាយ​ឆាប់​ចប់ ហើយ​កើត​បញ្ហា​ច្រើន​ទៀតផង​។​ក្រៅពីនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ការ​មាន​កំហុស​នាំ​ត្រូវគេ​វាយប្រហារ​ដោយ​ប្រការ​ណាមួយ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស ឬ ហោះ​រំលង​ចាប់​ពុំ​សូវ​ជាប់​ឡើយ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​យឺត ហើយក៏​ងាយ​ថយក្រោយ​វិញ​ណាស់​៕

ឆ្នាំរកា៖ រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ ប៉ុន្តែ​យ៉ាងណា លោក អ្នក តោង​តែ​ចងចាំ​ថា​បញ្ហា​មិនល្អ​កើតឡើង​មួយ​ភាគ​ធំ​តែង​បណ្តាលមកពី​គំនិត​ខ្លួនឯង​ប៉ុណ្ណោះ ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការប្រកប​ការងារ​ទោះ​ពុំ​សូវ​ជឿនលឿន​ទៅមុខ​ក្តី ប៉ុន្តែ​ក៏មាន​ភាព​សុខដុម​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​លោកអ្នក​ត្រូវ​ចេះ​សន្សំទ្រព្យ​ល្អិតល្អោច​ឡើងទៅ​កុំ​ខំ​ប្រមូល​តែ​ទ្រព្យ​ធំ​ព្រោះ​ថ្ងៃនេះ​សម្បូ​ណ៍​តែ​ទ្រព្យ​ល្អិតល្អោច​ប៉ុណ្ណោះ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំគប្បី​សេពគប់​ល្បែង​ស្រី​ស្រា​ព្រោះ​មានតែ​នាំ​ភាព​ទុក្ខសោក​មកវិញ​ប៉ុណ្ណោះ​។​ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន​៕

 ឆ្នាំច៖ រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បញ្ហា​ឧបទ្រព និង រឿង​រាវ​អាក្រក់ៗ​ដែល​ធ្លាប់​កើត​កាល​ពីមុនមក​បាន​ធូរស្រាល ហើយ​បញ្ហា​ខ្លះ​អាច​ដោះស្រាយបាន​យ៉ាង​ធូរ​ទៀតផង​។​ចំពោះ​ការប្រកប​ការងារ ពិសេស បុរស​វិញ​រឿង​រាវ​ធ្លាប់តែ​តានតឹង ក៏បាន​ប្រែ​មក​ធូរស្បើយ ហើយ​អាច​ទទួលជោគជ័យ​ការងារ​ឡើងវិញ​ផង​។​សម្រាប់​ថ្ងៃនេះ​វិញ​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស​និង​ចាប់កំហុស​គ្នា​ធ្វើឱ្យមាន​បញ្ហា​ចម្រូងចម្រាស​ច្រើន​៕

ឆ្នាំកុរ​៖ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង និង​ត្រូវ​ចេះ​ក្រែង​ចិត្ត​អ្នកដទៃ​ខ្លះ​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ប្រយ័ត្ន​ការបាត់បង់​ប្រាក់កាស​និង​ការ​ចាញ់​ប្រៀប​អ្នកដទៃ​ដោយសារ​ភាពមិន​បានគិត​គ្រប់​ជ្រុងជ្រោយ​ឬ​ចាញ់​ប្រាជ្ញា​គេ​ក្នុង​រឿង​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។​ បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​តិចតួច​តែ​ការ​ថយក្រោយ​នោះ​មាន​ច្រើនជាង​៕