នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ គ្រូហោរាសាស្រ្តចិនល្បីឈ្មោះមានធ្វើការទស្សទាយនិងមើលជើងលេខឃើញថានៅថ្ងៃសែនក្បាលទឹកខាងមុខនេះ មានតែអ្នកដែលកើតឆ្នាំទាំងពីរខាងក្រោមនេះតែប៉ុនណោះ ដែលទទួលបានលាភជ័យច្រើនជាងគេ។ ក្នុងនោះរួមមាន៖
ឆ្នាំជូត៖ នៅថ្ងៃសែនក្បាលទឹកខាងមុខនេះ លោកអ្នកនឹងមានលាភសំណាងធំ ត្រូវបានអ្នកធំជឿទុកចិត្ត និងផ្តល់ការសរសើរ ឬតម្លើងឋានៈ ប៉ុន្តែក្នុងនោះក៏មានមនុស្សខ្សត់ទ្រព្យ ឬអ្នកចូលចិត្តប្រើអំណាចរំលោភបំពានខ្លះដែរតែមិនជាបញ្ហាអ្វីនោះទេ ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ ប្រាក់ចំណេញបានមកសមស្របទៅនឹងដើមទុនដែលបានដាក់ចេញ ។
ឆ្នាំរកា៖ នៅថ្ងៃសែនក្បាលទឹកខាងមុខនេះ លាភជ័យអ្នកនឹងឡើងខ្ពស់ ជាហេតុធ្វើឲ្យលោកអ្នកនឹងមានលាភដោយការប្រើសំដីវោហាស័ព្ទ ការនិយាយស្តីតែងតែមានការគាំទ្រពីអ្នកដទៃជានិច្ច ហើយបើមានបេសកកម្មត្រូវទៅបំពេញការងារនៅទីណានោះ ទោះជិតក្តីឆ្ងាយក្តីក៏នឹងបានជោគជ័យជាទីគាប់ចិត្ត ។ បើជាអ្នកប្រកបមុខរបរជំនួញវិញ មានការរីកលូតលាស់ទៅមុខជាលំដាប់៕