បើយោងតាមគេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បង្ហាញពីការការទស្សទាយនិងមើលជើងលេខរបស់គ្រូហុងស៊ុយល្បីឈ្មោះបានបញ្ជាក់ថា អ្នកដែលកើតឆ្នាំទាំង៣ខាងក្រោមនេះ ទេវតាបានប្រទានពរជ័យដល់ពួកគេ ហើយឆាប់ៗខាងមុខនេះនឹងជួបរឿងល្អៗជាច្រើន។ ក្នុងនោះរួមមាន៖
ឆ្នាំច៖ នៅក្នុងពេលឆាប់ៗខាងមុខនេះ លោកអ្នកនឹងមានអំណាចដ៏លើសលប់ដោយសារព្រេងសំណាងពីទេវតា ហើយមានគេជួយយកអាសាគាំទ្រគ្រប់ពេលវេលា ជាមួយនេះនឹងអាចក្លាយទៅជាមនុស្សដែលមានភាពស្ញប់ស្ញែងពីមហាជនជាច្រើន។
ឆ្នាំខាល៖ នៅឆាប់ៗខាងមុខនេះ លោកអ្នកមានអារម្មណ៍ល្អបំពេញការងារ ជាពិសេសមានការឈ្លាសវៃក្នុងការបំពេញការងារផ្សេងៗដែលធ្វើឱ្យលោកអ្នកទទួលបានការពេញចិត្តពីចៅហ្វាយនាយ ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ អាចមានគេមកបបួលដាក់ទុនរកស៊ីជាមួយដែលលោកអ្នកគួរប្រថុយចុះព្រោះមិនខកបំណងទេ។
ឆ្នាំម្សាញ់៖ ផលដែលលោកអ្នកទទួលបានស័ក្តិសិទ្ធិជាងគេ គឺរង្វាន់លើកទឹកចិត្តតាមគុណបំណាច់ សេចក្តីស្រឡាញ់រាប់អាន ទឹកចិត្តស្មោះសរ និងការទទួលស្គាល់ពីសំណាក់ចៅហ្វាយនាយ ដែលស្ថានភាពនេះនឹងកើតមានដល់លោកអ្នកនៅក្នុងពេលឆាប់ៗខាងមុខនេះ៕