នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តល្បីឈ្មោះបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះថា នៅអ្នកកើតឆ្នាំរកា,ឆ្លូវ,វក,ម្សាញ់ នឹងមានលាភសំណាងធំនៅរយៈ២ថ្ងៃទៀតនេះ តែអ្នកគប្បីដឹងពីពណ៌ និងលេខនៃលាភសំណាងរបស់អ្នក។
ឆ្នាំរកា៖ ពណ៌នាំលាភ ខៀវ លេខនាំសំណាង២៦៩ លើករាសីនៃសំណាងឡើងខ្ពស់ត្រដែត នៅតែពីរថ្ងៃទៀតលោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ បើចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតទទួលបានផ្លែផ្កាតបមកវិញឥតគណនា។
ឆ្នាំឆ្លូវ៖ ពីរថ្ងៃទៀតមានគេជួយច្រើនណាស់ មិនថាអ្នកដើរដល់ណាទេ សុទ្ធតែមានអ្នកនាំមាសនាំប្រាក់ នាំជោគជ័យមកជូន ជាពិសេសប្រើពណ៌នាំលាភប្រផេះ លេខនាំសំណាង៤៥៩ អ្នកក៏អាចប្រើបញ្ញាញាណដ៏ឆ្លាតវៃរបស់អ្នកដើម្បីចំណេញបានប្រាក់ធំចូលមកដែរ ។
ឆ្នាំវក៖ ពីរថ្ងៃទៀតរាសីនៃសំណាងលោកអ្នកឡើងខ្ពស់ខ្លាំងណាស់ ពណ៌នាំលាភខៀវ លេខនាំសំណាង១៨៩មានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច មានលាភ មានលុយជុំចូលគ្រប់ទិស និងកិច្ចការអ្វីៗរមែងជោគជ័យសព្វគ្រប់បែបយ៉ាង ។
ឆ្នាំម្សាញ់៖ ពីរថ្ងៃទៀតលាភធំហូរចូលជុំទិស ការងាររកទទួលទានកាក់កបខ្លាំងណាស់ ពណ៌នាំលាភ ក្រហម លេខនាំសំណាង១៦៨លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី៕