នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ កំពូលគ្រូហុងស៊ុយល្បីឈ្មោះនៅប្រទេសចិន បានធ្វើការទស្សទាយ និងមើលជើងលេខទៅលើអ្នកដែលកើតឆ្នាំមមែ,វក,ច,ខាល អំពីលាភជ័យដែលនឹងទទួលបាននៅសប្ដាហ៍ក្រោយនេះ។
ឆ្នាំមមែ៖ នៅសប្ដាហ៍ក្រោយនេះ ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរខ្លាំង ដូចនេះជាវេលា ផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារ ផលល្អៗតែងហុចមកវិញយ៉ាងកក់ក្តៅ សម្រាប់អ្នក ប្រកបរបររកស៊ីជួញដូរវិញមានការរីកចម្រើនលូតលាស់ទៅមុខលឿន ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើជំនួញតូចធំបំផុត។
ឆ្នាំវក៖ នៅសប្ដាហ៍ក្រោយនេះ សម្រាប់កិច្ចការងារនានាដែលលោកអ្នកតាំងចិត្តធ្វើ នោះក៏ទទួលផល ទទួលបានលាភកម្រៃដ៏ច្រើនលើសលប់ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយតែងសម្រេចផលសមដូចបំណង លោកអ្នកអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងគាប់ចិត្ត។
ឆ្នាំច៖ នៅសប្ដាហ៍ក្រោយនេះ ពណ៌នាំលាភ ខៀវ លោកអ្នកមានលាភមានសំណាងធំប្រជុំចូលគ្រប់ទិស ការងារអ្វីៗបានសម្រេចដូចបំណងប្រាថ្នា លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានកាក់កបខ្លាំងណាស់ ប្រាក់ចូលមកមិនដាច់នោះទេ។
ឆ្នាំខាល៖ នៅសប្ដាហ៍ក្រោយនេះ រាសីនៃសំណាងរបស់អ្នកឡើងខ្ពស់ត្រដែត មានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់បានផលច្រើនចម្រើនលើសលប់ តែបើអ្នកធ្វើការងារនៅតាមអង្គភាពស្ថាប័នវិញក៏រឹតតែជោគជ័យខ្លាំងខ្លាដែរ៕