បើយោងតាមការចុះផ្សាយរបស់គេហទំព័រហោរាសាស្រ្ដចិន ពីការទស្សទាយរបស់ស្ដេចហោល្បីឈ្មោះ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា នៅឆាប់ៗខាងមុខអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះនឹងជួបលាភសំណាងធំ ចូលហូរចូលពេញផ្ទះទៀតផង។
ឆ្នាំឆ្លូវ៖ នៅឆាប់ៗខាងមុខនេះ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទីរីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំងបើមានការបើកមុខរបរថ្មីគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ។
ឆ្នាំម្សាញ់៖ ដំណើរជីវិតរបស់លោកអ្នកនឹងល្អប្រសើរនៅឆាប់ៗខាងមុខនេះ ហើយទោះធ្វើអ្វីឃើញថាជឿនលឿនទៅមុខគ្រាន់គាប់ប្រសើរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរឃើញថាមានភាពលូតលាស់ បើចង់ធ្វើអ្វីមួយដែលថ្មីតែងឆ្លើយតបផ្លែផ្កាមកវិញជានិច្ច។
ឆ្នាំកុរ៖ នៅឆាប់ៗខាងមុខនេះជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយ ទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អបំផត លាភប្រាក់ ហូរចូលដូចចាក់ទឹក៕