យោងតាមគេហទំព័រហោរាសាស្រ្តបានចុះផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ អំពីការទស្សទាយ និងមើលជើងលេខរបស់ស្ដេចហោល្បីឈ្មោះ ថានៅថ្ងៃស្អែកនេះអ្នកកើតឆ្នាំទាំង៤ខាងក្រោមនេះ នឹងទទួលបានលាភសំណាងលើសលុបជាគេខ្លាំងតែម្ដង។
ឆ្នាំមមែ៖ នៅថ្ងៃស្អែកនេះ ង៉ូវហេងឡើងខ្ពស់ សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នា តាមជើងលេខបានកំណត់ថាអ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃ។
ឆ្នាំរោង៖ នៅថ្ងៃស្អែកនេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរបើចង់ធ្វើការដាក់ ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតទទួល បានផ្លែផ្កាតបមកវិញឥតគណនា។
ឆ្នាំរកា៖ នៅថ្ងៃស្អែកនេះលោកអ្នកធ្វើកិច្ចការអ្វីក៏រមែងទទួលបានជោគជ័យភ្លាមៗ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង។
ឆ្នាំឆ្លូវ៖ តាមទំនាយកំពូលហោរាចិនបានបង្ហាញថា នៅថ្ងៃស្អែកនេះ ង៉ូវហេងរបស់អ្នកឡើងខ្ពស់ខ្លាំង បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ៕