នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្តល្បីឈ្មោះនៅប្រទេសចិន បានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោល្បីឈ្មោះ បញ្ជាក់យ៉ាងច្បាស់ៗថា នៅថ្ងៃស្អែកអ្នកដែលកើតឆ្នាំទាំងបីខាងក្រោមនេះ នឹងមានលាភសំណាងធំហូរចូលទាំងព្រឹកតែម្ដង។ ក្នុងនោះរួមមាន៖
ឆ្នាំច៖ លេខសំណាង លេខ២៦៨, ពណ៌នាំសំណាង ពណ៌ផ្កាឈូក នៅព្រឹកស្អែកនេះលោកអ្នកមានលាភ មានជ័យ មានលុយចូលហូរហៀរ បើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ី ឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតនឹងទទួលបានផ្លែផ្កាតបមកវិញឥតគណនា ។
ឆ្នាំរកា៖ លេខនាំលាភ លេខ ៨២៦ ពណ៌នាំសំណាង មាស នៅព្រឹកស្អែកនេះជាពេលវេលាមាស មានលាភ មានជ័យ មានលុយចូលហូរហៀរ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី រីឯអ្នករកស៊ីជួញដូរវិញ កាក់កបកាន់តែខ្លាំង បើមានការបើកមុខរបរថ្មី គឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ។
ឆ្នាំមមែ៖ នៅព្រឹកស្អែកង៉ូវហេងឡើងខ្លាំង លុយហូរចូលឈឹបៗ លាភធំបោលចូលមកដូចទឹកបាក់ទំនប់ ពណ៌នាំសំណាង បៃតង, លេខនាំសំណាង៩២៧៕