នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោល្បីឈ្មោះ ពីអ្នកដែលកើតឆ្នាំថោះ,រកា,ឆ្លូវ,កុរ អំពីលាភសំណាងរបស់ពួកគេនៅ២ថ្ងៃចុងសប្ដាហ៍នេះ។
ឆ្នាំថោះ៖ នៅ២ថ្ងៃចុងសប្ដាហ៍នេះ បើលោកអ្នកចង់ទំនាក់ទំនងការងារអ្វីក៏ជោគជ័យ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង។
ឆ្នាំរកា៖ នៅ២ថ្ងៃចុងសប្ដាហ៍នេះ បើលោកអ្នកចង់ធ្វើកិច្ចអ្វី រមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅផងដែរ។
ឆ្នាំឆ្លូវ៖ នៅចុងសប្ដាហ៍នេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរបើចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតទទួលបានផ្លែផ្កាតបមកវិញឥតគណនា។
ឆ្នាំកុរ៖ នៅចុងសប្ដាហ៍នេះ ជាពេលវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភលុយហូរចូលដូចចាក់ទឹក៕