យោងតាមគេហទំព័រហោរាសាស្រ្តចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះថា នៅរយៈពេល៣ថ្ងៃទៀតអ្នកដែលកើតឆ្នាំអ្នកកើតឆ្នាំច,រកា,ឆ្លូវ,មមែ នឹងមានដុំលាភយ៉ាងធំធ្លាក់ពីលើមេឃសំដៅទៅរកអ្នកជាហេតុធ្វើឲ្យអ្នកជួបនឹងសំណាងល្អៗជាច្រើនក្នុងជីវិតនៅទៀតផង។
ឆ្នាំច៖ នៅរយៈពេល៣ថ្ងៃទៀតនេះ បើអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ ហូរចូលដូចចាក់ទឹក ការធ្វើដំណើរទៅទីឆ្ងាយជិតជួបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
ឆ្នាំរកា៖ នៅរយៈពេល៣ថ្ងៃទៀតនេះ លាភធំទាំងពួងនឹងហូរចូលដូចទឹក ការងាររកសុីអ្វីបានដូចប្រាថ្នា លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការរកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី។
ឆ្នាំឆ្លូវ៖ នៅរយៈពេល៣ថ្ងៃទៀតនេះ អ្នកនឹងឃើញលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ តាមទំនាយកំពូលហោរាចិនបានបង្ហាញថាមានលាភធំលុយធំហូរចូលកាន់តែខ្លាំងរាសីនៃសំណាងឡើងខ្ពស់ត្រដែត បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ចិត្ត។
ឆ្នាំមមែ៖ នៅរយៈពេល៣ថ្ងៃទៀតនេះ អ្នកនឹងមានលាភធំចាំងចូលក្នុងជីវិតមានហុងស៊ុយល្អ ង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នានេះទៀតផង៕