សូមអាន! អ្នកគ្រូណាលី ហុងស៊ុយ បានប្រាប់អ្នកកើតឆ្នាំខាល និងម្សាញ់ ឲ្យប្រយ័ត្នចំណុចទាំងនេះចាប់ពីថ្ងៃ 7 សីហា ដល់ 7 កញ្ញាជាពេលឆុង៣ត្រួត!
ជឿងថាប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ អ្នកគ្រូហុងស៊ុយមានប្រជាប្រិយភាពមួយរូប គឺអ្នកគ្រូ ណាលី ដែលបច្ចុប្បន្នកំពុងត្រូវបានមហាជនជាច្រើនជឿជាក់លើការទស្សទាយរបស់អ្នកគ្រូកន្លងមក មិនថា រឿងហុយស៊ុយ កាត់ឆុង ឬការទស្សទាយព្រឹត្តិការណ៍ធំៗនៅថ្ងៃអនាគត។
ជាក់ស្ដែងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ អ្នកគ្រូបានបង្ហោះសារនៅក្នុងបណ្ដាញសង្គមផ្លូវការរបស់ខ្លួន សូមឲ្យអ្នកមានរាសីឆ្នាំ ខាល និងម្សាញ់ ត្រូវប្រុងប្រយ័ត្នរឿងមួយចំនួន ដែលអាចនាំគ្រោះដល់ខ្លួន។
ក្នុងនោះអ្នកគ្រូបានរៀបរាប់ថា៖
«សូមប្រយ័ត្ន អ្នកដែលក្នុងតួររាសីមាន ខាល និង ម្សាញ់ ក្នងរាសី មិនថាក្នុងតួ ឆ្នាំ ខែ ថ្ងៃ រឺ ម៉ោង ចាប់ពីថ្ងៃទី 7 សីហា ដល់ 7 កញ្ញា ជាខែ វក សូមប្រយ័ត្ន រាសី ឆុង 3 ត្រួត ( ឆុង សាំហិង )
1/ ហាមប៉ះទិសឆុង ស្វានដំ ជួសជុល រុះរើផ្ទះ រឺ បុកគ្រឹះ ( ទិសឆុងដែលមានឥទ្ធិពលខ្លាំងជាងគេគឺ ទិសខាងជើង និង ទិសខាងត្បូងឈៀងលិច )
2/ ប្រយ័ត្នមានបញ្ហាធំកើតឡើងដោយនឹកស្មានមិនដល់
3/ ប្រយ័ត្នមានជំលោះ រឺ បែកបាក់ក្នុងគ្រួសារ
4/ បើប៉ះទិសឆុងខ្លាំង តាមកំលាំងទឹសឆុងច្រើនត្រួត អាចបាត់បង់ជីវិត រឺ បាត់បង់ការងារធំ បង់ខាតធំ
5/ ឆុង មានការលាបពណ៍ សំរាប់អ្នកដែលមាន ម្សាញ់ ក្នុង រាសី
សូមប្រយ័ត្ន នឹង តាំងស្មារតី អោយរឹងមាំ ក្នុងការតតាំងនិងការឆុងលើកនេះ បើយើងមិនប្រយ័ត្ន អាចនឹងធ្វើអោយយើងមានបញ្ហាធំ និងបាត់បង់ការងារធំៗ រឺបង់ខាតលុយធំ
*** បើប៉ះទិសឆុងដោយចៃដន្ន សូមប្រញាប់លាងស៊យចេញភ្លាម»៕