នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ស្ដេចហោល្បីឈ្មោះនៅប្រទេសចិនបានធ្វើការទស្សទាយ និងមើលជើងលេខឃើញថាអ្នកដែលកើតឆ្នាំទាំង២ខាងក្រោមនេះ នឹងឡើងលាភសំណាងខ្លាំងរយៈពេលរហូតដល់២ឆ្នាំ ហើយសម្បត្តិសេដ្ឋីមហាសាលក៏កំពុងតែរង់ចាំពួកគេនៅរយៈពេល២ឆ្នាំនោះផងដែរ។ ក្នុងនោះរួមមាន៖
ឆ្នាំវក៖ អ្នកកើតឆ្នាំនេះ មកជាមួយនឹងការប្រទានពរជ័យ និងថែរក្សាអំពីសក្កទេវរាជ ទោះបីពេលនេះអ្នកមិនសូវសម្បូរមាសប្រាក់ទ្រព្យសម្បត្តិក៏ពិតមែន តែអ្នកសំណាងល្អមានអ្នកស្រឡាញ់ ចូលចិត្តរាប់អានច្រើនអំពីអ្នកមានមុខមានមាត់នៅក្នុងសង្គម ហើយក្នុងរយៈពេលដ៏ខ្លីខាងមុខនេះអ្វីៗត្រូវផ្លាស់ប្តូរទាំងស្រុងជំនួសវិញដោយក្តីសុខ និងលាភទ្រព្យមក លុយកាក់មាសប្រាក់ហូរមកកាន់អ្នករហូតដល់ទៅ២ឆ្នាំជាប់គ្នាឯណោះ លាភជ័យសិរីមង្គលជុំជិតជីវិតអ្នក។
ឆ្នាំឆ្លូវ៖ ខ្សែជីវិតរបស់អ្នកត្រូវបានចារមកថា ត្រូវជួបភាពលំបាកមុនទើបជួបភាពស្រណុកសុខស្រួលកាយចិត្តជាក្រោយរហូតដល់ពេលចាស់ ហើយមានលាភទ្រព្យសម្បត្តិច្រើនជាងគេ និងទទួលបានការថែរក្សាពីទេវតា ដោយសារតែអំពើល្អនិងកុសលផលបុណ្យដែលអ្នកធ្លាប់បានធ្វើកាលពីកន្លងមក។ ពិសេសលាភសំណាងចូលច្រើនបំផុតគឺនៅក្នុងឆ្នាំនេះ និងបន្តរហូតដល់ក្រោយថែមទៀតផង៕