ថ្ងៃនេះស្ដេចហោទាយថានៅថ្ងៃទី២១,២២,២៣​ អ្នកកើតឆ្នាំទាំង៣នេះនឹងមានលាភសំណាងធំផ្ទួនៗ!

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្តបានធ្វើការចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោរាសាស្រ្តថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងឡើងលាភសំណាងផ្ទួនៗរយៈពេល៣ថ្ងៃជាប់គ្នាគឺនៅថ្ងៃទី២១,២២,២៣ ខាងមុខនេះ។

ឆ្នាំម្សាញ់៖ នៅថ្ងៃទី២១,២២,២៣ ខាងមុខនេះ លាភធំចាំងចូលក្នុងជីវិតមានហុងស៊ុយល្ អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នាទៀតផង។ តាមជើងលេខបានកំណត់ថាអ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃនៅក្នុងអំឡុងពេល៣ថ្ងៃខាងមុខនេះ។

ឆ្នាំច៖​ លោកអ្នកមានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ។ តាមទំនាយកំពូលហោរាចិនបានបង្ហាញថាអ្នកមានលាភធំលុយធំហូរចូលកាន់តែខ្លាំងនៅថ្ងៃទី២១,២២,២៣ ខាងមុខនេះ រាសីនៃសំណាងឡើងខ្ពស់ បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំថោះ៖ នៅថ្ងៃទី២១,២២,២៣ ខាងមុខនេះ ដួងរាសីនៃសំណាងរបស់លោកអ្នកខ្ពស់ត្រដែតខ្លាំងណាស់ លោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ច ហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រសើរណាស់ឯផលកម្រៃទៀតសោតក៏ចូលមកហូរហៀរ៕