យោងតាមគេហទំព័រហោរាសាស្រ្តចុះផ្សាយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា នៅថ្ងៃស្អែកនេះអ្នកកើតឆ្នាំទាំង៣នេះ នឹងឡើងលាភសំណាងកប់ពពក ទោះបីជាទប់យ៉ាងណាក៏ទប់មិនជាប់ដែរ។
ឆ្នាំមមែ៖ នៅថ្ងៃស្អែកនេះរាសីនៃសំណាងរបស់លោកអ្នកខ្ពស់ណាស់ ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះជាវេលា ផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារ ផលល្អៗតែងហុចមកវិញយ៉ាងកក់ក្តៅ។ សម្រាប់អ្នក ប្រកបរបររកស៊ីជួញដូរវិញមានការរីកចម្រើនលូតលាស់ទៅមុខលឿន ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើជំនួញតូចធំបំផុត ។
ឆ្នាំឆ្លូវ៖ នៅថ្ងៃស្អែកនេះរាសីនៃសំណាងឡើងខ្ពស់ខ្លាំងណាស់ សម្រាប់កិច្ចការងារនានាលោកអ្នកគួរតាំងចិត្តធ្វើ នោះនឹងទទួលផល ទទួលបានលាភកម្រៃដ៏ច្រើនលើសលប់។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយតែងសម្រេចផលសមដូចបំណង លោកអ្នកអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត ។
ឆ្នាំថោះ៖ នៅថ្ងៃស្អែកនេះដួងរាសីនៃសំណាងរបស់លោកអ្នកឡើងខ្ពស់ខ្លាំងណាស់ ដូចនេះកិច្ចការអ្វីៗតែងហុចផ្លែផ្កាផ្តល់ផលមកវិញជាទីពេញចិត្ត។ អ្នកប្រកបរបររកស៊ីជួញដូរ ការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អ តែទោះធ្វើអ្វីក៏ដោយលោកអ្នកគប្បីចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវទើបគ្មានរឿងរ៉ាវចម្រូងចម្រាសជាមួយអ្នកដទៃ៕