នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្តបានចុះផ្សាយពីអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ ដែលមានលាភសំំណាងឡើងខ្លាំងជាងគេនៅថ្ងៃទី២៤,២៥,២៦ខាងមុខនេះ ពោលគឺចំថ្ងៃភ្ជុំបិណ្ឌទាំង៣ថ្ងៃនោះតែម្ដង។
ឆ្នាំរកា៖ នៅថ្ងៃទី២៤,២៥,២៦ខាងមុខនេះ លោកអ្នកត្រូវបានអ្នកធំជឿទុកចិត្ត និងផ្តល់ការសរសើរ ឬតម្លើងឋានៈ ប៉ុន្តែក្នុងនោះក៏មានមនុស្សខ្សត់ទ្រព្យ ឬអ្នកចូលចិត្តប្រើអំណាចរំលោភបំពានខ្លះដែរតែមិនជាបញ្ហាអ្វីនោះទេ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ ប្រាក់ចំណេញបានមកសមស្របទៅនឹងដើមទុនដែលបានដាក់ចេញ។
ឆ្នាំជូត៖ នៅថ្ងៃទី២៤,២៥,២៦ខាងមុខនេះ លោកអ្នកនឹងមានអំណាចដ៏លើសលប់ដោយសារព្រេងសំណាង ហើយមានគេជូនវត្ថុមានតម្លៃមិនធ្លាប់មាន ជាមួយនេះនឹងអាចក្លាយទៅជាមនុស្សដែលមានការស្ញប់ស្ញែងពីជនទូទៅ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ ទោះបីចេញជួញដូរនៅទីណាក្តីមិនថា ជិតឬឆ្ងាយឡើយរមែងបានសមប្រកបទាំងអស់
ឆ្នាំកុរ៖នៅថ្ងៃទី២៤,២៥,២៦ខាងមុខនេះ លោកអ្នកនឹងមានលាភដោយការប្រើសំដីវោហារសាស្ត្រទោះជាបាននិយាយស្តីអ្វីក៏ដោយ ក៏មានការគាំទ្រពីអ្នកដទៃជានិច្ច ហើយបើមានបេសកកម្មត្រូវទៅបំពេញការងារនៅទីណានោះ ទោះជិតក្តីឆ្ងាយក្តីក៏នឹងបានជោគជ័យជាទីគាប់ចិត្ត។ បើជាអ្នកប្រកបមុខរបរជំនួញវិញ មានការរីកលូតលាស់ទៅមុខជាលំដាប់៕