នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្តចិនបានធ្វើការចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយល្បីឈ្មោះថា អ្នកកើតឆ្នាំម្សាញ់,កុរ,ឆ្លូវ,រកា ត្រៀមខ្លួនទទួលអំណោយលាភសំណាងធំផ្ទួនៗនៅថ្ងៃស្អែកនេះ ព្រោះថាអ្នកមិនអាចគេចផុតនោះទេ។
ឆ្នាំម្សាញ់៖ ថ្ងៃស្អែកនេះលោកអ្នកអាចនឹងទទួលដំណឹងល្អទាំងនៅក្បែរខ្លួននិងដំណឹងពីចម្ងាយ។ ក្រៅពីនេះសម្រាប់លោកអ្នកដែលរង់ចាំទាក់ទងប្រាក់កាក់ រង់ចាំការងារ ឬរង់ចាំចម្លើយស្នេហារមែងមានការឆ្លើយតបជាផលល្អមកវិញជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរកំពុងកាក់កបខ្លាំង ហើយជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។
ឆ្នាំកុរ៖ រាល់ការងាររកទទួលទាននៅថ្ងៃស្អែកនេះទទួលបានលាភផលយ៉ាងក្រាស់ក្រៃ។ សម្រាប់ការរកស៊ីជួញដូរវិញ មានការទិញចូល លក់ចេញបានផលចំណេញកប់ពពក ហើយពិសេសនោះ បើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃបំផុត។
ឆ្នាំឆ្លូវ៖ ថ្ងៃស្អែកជាថ្ងៃលាភធំ លុយកាក់ហូរចូលកាន់តែខ្លាំង រាសីនៃសំណាងឡើងខ្ពស់ត្រដែត មានលាភដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលដូចចាក់ទឹក។ បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វី តែងផ្តល់ផលល្អ និងផ្លែផ្កាឆ្លើយតបមកវិញយ៉ាងគាប់ប្រសើរ ហើយរាល់ការងាររកទទួលទាន មានលាភ មានលុយកាក់ហូរ ចូលច្រើនទ្វេដង។
ឆ្នាំរកា៖ នៅថ្ងៃស្អែកនេះអ្នកនឹងមានលាភធំ លុយកាក់ហូរចូលកាន់តែខ្លាំង រាសីនៃសំណាងឡើងខ្ពស់ត្រដែត មានទ្រព្យដូចសេដ្ឋី មានលាភ មានជ័យ មានលុយចូលហូរហៀរ។ បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វី តែងផ្តល់ផលល្អ និងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ រាល់ការងាររកទទួលទាន មានលាភមានលុយចូលច្រើន អាចនឹងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ និងមុខហាង៕