នៅប៉ុន្មានម៉ោងមុខនេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងទទួលបានលាភសំណាងធំនៅថ្ងៃស្អែកនេះ។ ក្នុងនោះរួមមាន៖
ឆ្នាំវក៖ ថ្ងៃស្អែកនេះលោកអ្នកសម្បូរលុយចាយណែនៗហោប៉ៅ ង៉ូវហេងឡើងកាន់តែខ្លាំង។ ពណ៌នាំសំណាង លឿង, លេខនាំលាភសំណាង ២៧។ ការងារទាំងឡាយស្ទុះលឿនទៅមុខយ៉ាងខ្លាំងហួសពីការស្មាន។
ឆ្នាំជូត៖ ថ្ងៃស្អែកនេះលោកអ្នកសម្បូរលុយចាយហៀរដៃ មានលាភធំចូលមក មានង៉ូវហេងឡើងកប់អាកាស។ រាសីនៃសំណាងខ្ពស់ត្រដែត, ពណ៌នាំសំណាងខៀវ, លេខនាំសំណាង៨៩ ការងាររកទទួលទាន រីកចម្រើនទៅមុខដោយរលូន។
ឆ្នាំរោង៖ ថ្ងៃស្អែកនេះលោកអ្នកសម្បូរលុយចាយហូរហៀរ មានង៉ូវហេងឡើងខ្លាំង លាភធំចូលមកដល់។ ពណ៌នាំសំណាង ក្រហម, លេខនាំសំណាង៩ ការងារទាំងឡាយរីកចម្រើនទៅមុខដោយរលូនខ្លាំងជាទីបំផុត៕