យោងតាមគេហទំព័រហោរាសាស្រ្ដចិនចុះផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយថា អ្នកកើតឆ្នាំម្សាញ់,កុរ,ថោះ,ឆ្លូវ និងជួបរឿងល្អៗជាច្រើននៅរយៈពេលពេញមួយខែតុលានេះតែម្ដង។
ឆ្នាំម្សាញ់៖ តាមជើងលេខបានប្រាប់ថា នៅក្នុងរង្វង់មួយខែថ្មីនេះលោកអ្នកមានលាភមានជ័យមានសំណាងល្អ លុយហូរចូលមកទាំង៧ទិស និងត្រូវបានឡើងបុណ្យស័ក្តិឋានៈខ្ពង់ខ្ពស់រស់នៅដោយសិរីសួស្តី។ លោកអ្នកជួបលាភធំ មានហុងស៊ុយល្អ ង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយ និងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នានេះ។
ឆ្នាំកុរ៖ តាមជើងលេខប្រាប់ថា នៅក្នុងរង្វង់មួយខែថ្មីនេះលោកអ្នកមានលាភមានជ័យលុយធំចូលមកហូរហៀរ និងលើកដួងរាសីនៃសំណាងឡើងខ្ពស់ត្រដែត បានសម្រេចរាល់ការងារសព្វបែបយ៉ាង និងបានឡើងបុណ្យស័ក្តិឋានៈខ្ពង់ខ្ពស់ទៀតផង។
ឆ្នាំថោះ៖ នៅក្នុងរង្វង់មួយខែថ្មីនេះបើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញលើសលប់។
ឆ្នាំឆ្លូវ៖ នៅក្នុងរង្វង់មួយខែថ្មីនេះ ជាឱកាសមាសឱកាសប្រាក់ មានលាភមានជ័យមានលុយចូលហូរហៀរ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី រីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំង បើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ៕