នៅប៉ុន្មានម៉ោងមុខនេះគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះថា អ្នកកើតឆ្នាំវក,ខាល,ម្សាញ់ គឺជាមនុស្សមានបុណ្យហើយវាសនាល្អ អានក្លាយជាសេដ្ឋីទាំងវ័យក្មេងថែមទៀតផង។
ឆ្នាំវក៖ វ័យរបស់អ្នកនៅក្មេងខ្ចីនៅឡើយ តែចាប់ពីពេលនេះទៅភាពលំបាកទាំងអស់របស់អ្នកនឹងត្រូវរលាយផុតរលត់បាត់ទៅហើយនាំមកវិញនូវការប្រទានពរជ័យពីទេវតាទ្រព្យហើយជួយឱ្យអ្នកស្គាល់តែភាពរុងរឿងក្លាយជាសេដ្ឋីទាំងវ័យក្មេង ។ លេខជ័យ៤៦៧ ចំពោះគ្រួសារទាំងមូលកាលណាមានសមាជិកដូចអ្នកនោះ គ្រួសារនោះនឹងត្រូវជួបតែសុខសុភមង្គល ចម្រុងចម្រើនកើតទ្រព្យាជារៀងរហូត ដោយសារតែភ័ព្វសំណាងតេជះបារមីរបស់អ្នកជួយសណ្តោង ។
ឆ្នាំខាល៖ ទុក្ខលំបាកទាំងអស់កាលពីឆ្នាំ២០២១ សុទ្ធតែជាបទពិសោធន៍ល្អៗសម្រាប់អ្នកដើម្បីអភិវឌ្ឍ ខ្លួនឱ្យក្លាយជាមនុស្សជោគជ័យសេដ្ឋីមាសប្រាក់ម្នាក់ ។ ចំពោះទំនាក់ទំនងរវាងអ្នកនិងអ្នកក្បែរខ្លួនដូចជាសមាជិកទាំងអស់ក្នុងគ្រួសារ មនុស្សជាទីស្រឡាញ់នឹងមានការស្រឡាញ់ពេញចិត្តពេញបេះដូងដោយសារតែអំណាចជោគវាសនាមហារស្មីប្រពៃពន់ពេក ។ បើនិយាយពីដំណើរការនៃការងាររបស់អ្នកវិញតែងហុចផលល្អជាទីគាប់ប្រសើរ ពិសេសអ្នកនឹងជួយយោងគ្រួសារទាំងមូលឱ្យឈានទៅដល់ជីវភាពមួយដែលសម្បូរទ្រព្យសម្បត្តិលុយកាក់ហូរហៀរចាយមិនចេះអស់ លេខលាភ២៨៩ មង្គលជីវិត ។
ឆ្នាំម្សាញ់៖ លេខនាំសំណាង២៣៤ ប្រសិនបើអ្នកជាអ្នកប្រកបការងាររកស៊ីជួញដូរវិញនឹងទទួលបានផលចំណេញច្រើន មិនថាចំណាយដើមទុនតូចឬធំឡើយគឺនឹងត្រូវបានលាភទ្រព្យសម្បត្តិចូលមកកាន់អ្នកជានិច្ច ពិសេសនឹងមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃជៀសមិនផុតឡើយមហាសេដ្ឋីទាំងវ័យក្មេងឡើយ ។ លើសពីនេះបើក្នុងគ្រួសារដែលមានសមាជិកកើតឆ្នាំនេះនឹងជួបតែភាពរុងរឿងរហូតទៅ៕