កុំបារម្ភទៀតអី! អ្នកកើតឆ្នាំម្សាញ់,កុរ,ថោះ,រកា ឆាប់ៗខាងក្រោមនេះជួបរឿងល្អច្រើន លុយចាយពេញដៃ!

យោងតាមគេហទំព័រហោរាសាស្រ្ដចិនចុះផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការទស្សទាយរបស់ស្ដេចហោល្បីឈ្មោះថានៅពេលឆាប់ៗខាងមុខនេះ អ្នកកើតឆ្នាំម្សាញ់,កុរ,ថោះ,រកា និងជួបរឿងល្អៗជាច្រើន អ្វីដែលពិសេសនោះគឺលុយចាយពេញៗដៃទៀតផង។

ឆ្នាំម្សាញ់៖​ នៅក្នុងពេលឆាប់ៗខាងមុខនេះ ការប្រកប​កិច្ចការ​អ្វី​តែង​ហុច​ផល​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ លេខ​សំណាង​៩៩៩​នៅ​ពេល​ឆាប់​ៗ​នេះ​ជា​វេលា​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​កិច្ចការ​អ្វី​ៗ​ទោះជា​ការងារ​ឯកជន​ឬ​ការងារ​ក្រុមហ៊ុន​តែង​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់​លាភ​លុយ​ហូរ​ចូល​ដូច​ចាក់ទឹក។

ឆ្នាំកុរ៖​ លេខ​លាភ​សំណាង​៧៤៥​នៅ​ឆាប់​ៗ​នេះ​បើ​លោក​អ្នក​ចង់​ធ្វើ​កិច្ច​អ្វី​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំថោះ៖​ ឆាប់ៗខាងមុខនេះ អ្នកនឹងមានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ លេខ​ជ័យ​២៥៨​នៅ​ពេល​ឆាប់​ៗ​នេះ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​អ្វី​ក៏​ជោគជ័យ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង។

ឆ្នាំរកា៖ លេខ​ហេង​៨៨៨​នៅ​ពេល​ឆាប់​ៗ​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស ។ មានទ្រព្យ​មហាសាល​ពេញ​មួយ​ជីវិត ។ ពណ៌​នាំ​សំណាង ខៀវ ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន៕