យោងតាមគេហទំព័រហោរាសាស្រ្ដចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយល្បីឈ្មោះនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានបញ្ជាក់យ៉ាងច្បាស់ៗថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នៅថ្ងៃសុក្រនិងថ្ងៃសៅរ៍ ទ្វារទ្រព្យបានបើកជាហេតុធ្វើឲ្យលុយហូរចូលយ៉ាងខ្លាំងតែម្ដង។
ឆ្នាំច៖ ម៉ោងនៃលាភសំណាង ៧ព្រឹក ដល់ ១១យប់, លេខនៃលាភសំណាង ២៥ និង ៤២, ពណ៌នៃលាភសំណាង ក្រហម និងលឿង ។ ថ្ងៃសុក្រនិងថ្ងៃសៅរ៍ខាងមុខនេះ មានពន្លឺចាំងភ្លឺផ្លេកៗពីលើអាកាសបង្ហាញពីឫទ្ធីបារមីតេជៈ ឈ្នះអស់ពពួកមារសត្រូវ និងនាំលាភ នាំសំណាង នាំសុភមង្គលប្រពៃណាស់ ។ ការរកទទួលទានគ្រប់ច្រកល្ហក ជួបតែសុខសប្បាយទទួលលាភជ័យ និងប្រាក់កាក់ចូលមកគ្រប់ទិសទី។
ឆ្នាំរោង៖ ម៉ោងនៃលាភសំណាង ៦ព្រឹក ដល់ ៩យប់, លេខនៃលាភសំណាង ៥១ និង ២៥, ពណ៌នៃលាភសំណាង ស និងបៃតង ។ ថ្ងៃសុក្រនិងថ្ងៃសៅរ៍ខាងមុខនេះ ដំណើរជីវិតរបស់លោកអ្នកមានភាពភ្លឺថ្លាមិនថារឿងការងារ បញ្ហាប្រាក់កាក់ឬរឿងរ៉ាវផ្ទាល់ខ្លួនបានប្រែក្លាយជាភ្លឺថ្លាដ៏ត្រចាស់ត្រចង់ និងមានសិរីសួស្តីប្រពៃណាស់។ លោកអ្នកប្រកបរបររកទទួលទានមិនថាអ្វីនោះទេគឺមានការលូតលាស់គួរជាទីគាប់ចិត្ត លុយកាក់ហូរចូលភ្លៀងធ្លាក់ពីលើអាកាស។
ឆ្នាំវក៖ ម៉ោងនៃលាភ៧ព្រឹក ដល់ ១១យប់, លេខសំណាង ៥២ និង ៧១, ពណ៌នៃលាភ លឿង និងក្រហម ។ ថ្ងៃសុក្រនិងថ្ងៃសៅរ៍ខាងមុខនេះ ជាឱកាសល្អក្នុងការងារបានមកដល់ហើយ គួរប្រញាប់ប្រញាប់ចាត់ចែងបន្ទាន់កុំរារែកចិត្ត ត្រូវមានសុទិដ្ឋិនិយម មានជំនឿចិត្តលើខ្លួនឯងជានិច្ច។ ចំណូលហក់ឡើងខ្ពស់លែងស្គាល់ពាក្យខ្វះចាយ ដែលចាត់ថាជាថ្ងៃមួយប្រកបដោយភាពរីករាយ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាក់ហូរចូលមកជុំទិស បើលោកអ្នកក្តោបឱកាសក្នុងមុខរបរឱ្យបានល្អ៕