ឆ្នាំសំណាង! ថ្ងៃស្អែកនេះមានតែឆ្នាំ២នេះប៉ុនណោះ ដែលជួបរឿងល្អ ហេងៗច្រើនជាងគេ!

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយថានៅថ្ងៃស្អែកនេះ មានតែអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះប៉ុនណោះ ដែលទទួលបានលាភសំណាងល្អៗ និងហេងៗច្រើនជាងគេ។

ឆ្នាំឆ្លូវ៖ នៅថ្ងៃស្អែកនេះ លោកអ្នកមានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ។ តាមទំនាយកំពូលហោរាចិនបានបង្ហាញថា អ្នកមានលាភធំលុយធំហូរចូលកាន់តែខ្លាំងរាសីនៃសំណាងឡើងខ្ពស់ត្រដែត បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ។

ឆ្នាំកុរ៖ ថ្ងៃស្អែកនេះដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរហើយដំណើរជីវិតមានភាពសុខដុមគាប់ប្រសើរណាស់។ បើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង៕