ចាប់ពីថ្ងៃស្អែកទៅអ្នកកើតឆ្នាំទាំង៤នេះ យីអ៊ុនឡើងក្រឺត ធ្វើអ្វីក៏សម្រេចដូចបំណងដែរ!

យោងតាមគេហទំព័រហោរាសាស្រ្ដចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយល្បីឈ្មោះ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ចាប់ពីថ្ងៃស្អែកទៅ អ្នកកើតឆ្នាំទាំង៤ខាងក្រោមនេះ នឹងមានយីអ៊ុនឡើងខ្លាំង ការប្រកបកិច្ចការងារអ្វីៗក៏សម្រេចដូចបំណងប្រាថា្នដែរ។

ឆ្នាំកុរ៖ លោក​អ្នកមាន​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្លាំង សម្បូរ​លុយ​ចាយ និង​មាន​លាភ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា ។ តាម​ជើង​លេខ​បាន​អះអាង​ថា លេខ​នាំ​លាភ​៩៩៩​ចាប់ពី​រសៀលថ្ងៃ​ពុធស្អែក​នេះ​ទៅ​ប្រុស​ស្រី​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ និង​បាន​ឡើងបុណ្យស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់ សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើរ ពណ៌​នាំ​លាភ លឿង បួង​សួង​សុំ​សំណាង​ចូល​មក​ក្នុង​ជីវិត​ឥឡូវនេះ ។

ឆ្នាំម្សាញ់៖ ចាប់ពី​ថ្ងៃ​ពុធ​ស្អែក​នេះ​ទៅ លោក​អ្នក​សម្បូរ​លុយ​ចាយ មាន​យីអ៊ុន​លើករាសី​ឡើង​ខ្លាំង ផុត​គ្រោះ​ស៊យ​អស់​គ្មាន​សល់ មាន​តែ​លាភ​ធំ លុយ​ធំ​ចូល​មក​ជំនួស​វិញ ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​ប្រភេទ​មនុស្ស​មាន​ឫទ្ធិ​អំណាច​ស្ថិត​នៅ​លើ​កំពូលភ្នំ​ទ្រព្យ មានទ្រព្យ​មហាសាល និង​មាន​បញ្ញា​ច្រើន ជា​អ្នក​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ និង​មាន​គេ​ស្រឡាញ់​រាប់អាន​គ្រប់​ទិស​ទី ។ ពណ៌​នាំ​សំណាង ផ្កាឈូក លេខ​ហេង ១៦៨​ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​លឿន​ដូច​តំណក់ទឹកភ្លៀង​ធ្លាក់​ពីលើ​មេឃ ។

ឆ្នាំថោះ៖ មាន​ង៉ូ​វ​ហេង​ខ្លាំង រាសី​នៃសំណាងឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ លេខ​ជ័យ​៤៤៨​ចាប់ពី​ថ្ងៃស្អែក​នេះ​ទៅ​បើ​លោក​អ្នក​ចង់​ពឹងពាក់​ប្រាក់​កាក់​ពី​អ្នក​ណា​ក៏​ដោយ​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។

ឆ្នាំជូត៖ ពណ៌​នាំ​លាភ ខៀវ លេខ​ហេង​១៧៨​ចាប់​ថ្ងៃ​ពុធ​ស្អែក​នេះ​ទៅ​លោក​អ្នកមាន​លាភ​មានសំណាង​ធំ​ប្រជុំ​ចូល​គ្រប់​ទិស ។ ការងារ​អ្វី​ៗ​បាន​សម្រេច​ដូច​បំណងប្រាថ្នា លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​កាក់​កប​ខ្លាំង​ណាស់ ប្រាក់​ចូល​មក​មិន​ដាច់ ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​លើសលប់ និង​ជោគជ័យ​គ្រប់​កិច្ចការ​ទាំងឡាយ៕