នៅថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំកណ្ដុរតាមក្បួនហោរាសាស្ត្រចិនបញ្ជាក់ថាដួងរាសីខែរបស់លោកអ្នកនឹងធ្លាក់ស្រុតចុះ ម្ល៉ោះហើយនាំឱ្យជួបនូវបញ្ហាមួយចំនួនពិបាកឆ្លងកាត់ផងដែរ។នៅថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ម្ល៉ោះហើយទោះធ្វើអ្វីក៏តែងមិនសម្រេចតាមគោលដៅឬមានការជឿនលឿនទៅមុខដូចគាប់បំណងនោះឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនសម្បើមណាស់ដែរ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីជួបបញ្ហាប្រទាំងប្រទើសក៏ច្រើន ឯការផ្អែមល្ហែមក៏ច្រើន៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំគោឈានចូលខែធ្នូនេះដួងរាសីខែរបស់លោកអ្នកស្ថិតនៅក្នុងកម្រិតមធ្យម។ក្នុងខែនេះដែរលោកអ្នកពុំទទួលរងផលលំបាក ឬជួបបញ្ហាល្អក់កករណាមួយច្រើននាំពិបាកទប់ទល់នោះដែរ។ការប្រកបការងារ លោកអ្នក ធ្វើអ្វីក៏ដោយតោងតែឱ្យច្បាស់លាស់ ហើយមិនអាចធ្វើទាំងធ្វេសប្រហែសបានទេបើពុំនោះបញ្ហាតូចធំពិតជារត់ចូលទៀតហើយ។អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយខ្សត់ខ្សោយក្នុងការរកផលកម្រៃបន្តិចនិងក្រៅពីនេះលោកអ្នកត្រូវប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កបញ្ហាដែលត្រូវរែកពន់ថែមទៀត។ រីឯសេចក្តីស្នេហាវិញជួបនូវឧបសគ្គជានិច្ចហើយតែងកើតនូវរឿងរាវរកាំរកូសមិនតិចដែរឡើយ៕
ឆ្នាំខាល៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកកើតឆ្នាំខ្លាទោះធ្វើអ្វីគឺដំណើរជីវិតមានការចម្រើនលូតលាស់ឈានទៅមុខជាលំដាប់។ក្រៅពីនេះបើលោកអ្នកមានការសម្រុកការងារពេញទីនោះផ្លែផ្កាហុចមកវិញក៏តែងឆាប់រហ័សផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។ រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ក្នុងខែវិច្ឆិកាបុរសកើតឆ្នាំទន្សាយទទួលរងការនឿយហត់ និងពិសេសជួបផលលំបាកច្រើនត្រូវឆ្លងកាត់ ប៉ុន្តែយ៉ាងណាឆ្លងចូលខែធ្នូនេះដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អប្រសើរឡើងវិញ។នៅថ្ងៃនេះមិនថាជាការងារឬបញ្ហាប្រាក់កាសមានការចម្រើនលូតលាស់និងហុចផលមកវិញគ្រាន់ជាទីកក់ក្តៅផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំរោង៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ និងមិនត្រូវក្អេងក្អាងឡើយពីព្រោះថាងាយនាំរឿងរាវដាក់ខ្លួនណាស់។អំឡុងពេលនេះការបំពេញការងារលោកអ្នកមិនគប្បីជឿសម្តីអ្នកក្រៅពេកឡើយត្រូវចេះពិនិត្យសភាពការណ៍ឱ្យបានល្អពីព្រោះនាំគេបោកប្រាសដោយប្រការណាមួយ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយអតិថិជន ឯផលកម្រៃទៀតសោតតិចតួចស្តួចស្តើង។ រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយនិងពាក់មុខយក្សដាក់គ្នាច្រើន៕
ឆ្នាំម្សាញ់៖ រាសីធ្លាក់ស្រុតចុះ។លោកអ្នកកើតឆ្នាំពស់ឆ្លងចូលដល់ ខែធ្នូដួងរាសីបានត្រឹមកម្រិតមធ្យម ម្ល៉ោះហើយពុំមានបញ្ហាលំបាកចោទឡើងច្រើននោះដែរ។ ការប្រកបការងារថ្ងៃនេះលោកអ្នកមិនត្រូវស្រវ៉ាការងារធំដុំពេកឡើយពីព្រោះថាផលតែងឆ្លើយតបមិនដូចគាប់បំណងនោះប៉ុន្មានសោះឡើយ។ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាពិបាកពិតមែនតែលោកអ្នកក៏ជួបភាពសុខដុមមិនមានអ្វីចូលមកបៀតបៀនយាយីនាំពិបាកទប់ទល់នោះដែរ។ បញ្ហាគូស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាជាញឹកញាប់៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកធ្វើដំណើរទៅណាមកណាមិនគប្បីជឿក្រុមមនុស្សខ្ចាត់ព្រាត់ឡើយប្រយ័ត្ននាំទុក្ខទោសដាក់ខ្លួនមកវិញដោយប្រការណាមួយ។ការប្រកបការងារបើទោះបីថ្ងៃនេះមានបញ្ហាខ្លះៗយាយី ឬអ្នកខ្លះមានរឿងរាវទំនាស់កើតឡើង ប៉ុន្តែលោកអ្នកក៏អាចដោះស្រាយបានជ្រះស្រឡះដែរ ។ ក្នុងរយៈពេលនេះបើមានញាតិបងប្អូន ឬមិត្តភក្តិបបួលដាក់ទុនក្នុងរឿងអ្វីមួយត្រូវចេះត្រិះរិះឱ្យបានល្អិតល្អន់ទើបមិននាំអំពលទុក្ខដាក់ខ្លួន និងមិនចាញ់បោកគេ ។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំឃើញភ្លាមស្រឡាញ់ភ្លែតឬចង់យកល្បែងនេះលេងសើចប្រយ័ត្ននាំកើតរឿងរាវដំបៅទ្រូងនៅគ្រាខាងមុខ៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះរាល់បញ្ហាកិច្ចការងារ និងបញ្ហាប្រាក់កាសលោកអ្នកហាក់បានធូរស្រាលបន្តិចវិញ។ក្រៅពីនេះបញ្ហាលំបាកមួយចំនួនទៀតក៏បានផ្លាស់ប្តូរមកប្រសើរឡើងវិញខ្លះដែរ។ចំពោះការបំពេញការងារអ្វីតែងងាយឆាប់ចប់និងសម្រេចលទ្ធផលគួរជាទីពេញចិត្តថែមទៀត។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកបំពេញការងារចាស់ថ្មីមួយចំនួនទៀត។ លោកអ្នកអាចបណ្តាក់ទុនរកស៊ីមិនថាតូចតាចឬធំដុំក្តីគឺតែងអាចហុចនូវផ្លែផ្កាសមប្រកបសឹងតែទាំងអស់។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពស្និទ្ធស្នាលដូចប្រក្រតី៕
ឆ្នាំវក៖ រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំស្វានៅថ្ងៃនេះដួងរាសីរបស់លោកអ្នកបានត្រឡប់មកធ្លាក់ស្រុតចុះវិញដដែល ម្ល៉ោះហើយមិនអាចប្រមាថទៅលើអ្វីមួយបានឡើយ គប្បីមានការប្រយ័ត្នប្រយែងជានិច្ច។ នៅថ្ងៃនេះលោកអ្នកត្រូវរក្សាភាពស្ងាត់ស្ងៀម ហើយធ្វើអ្វីត្រូវប្រយ័ត្នប្រយែងទើបពុំមានបញ្ហាចោទឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងរកាំចិត្តច្រើន ហើយការជួញទីជិតឆ្ងាយចូរប្រយ័ត្នមានជម្លោះវិវាទជាមួយក្រុមមនុស្សនៅក្បែរខ្លួនព្រោះមានភាពផុយស្រួយជម្លោះវិវាទណាស់។ សម្ព័ន្ធស្នេហាប្រុសស្រីមានការប្រឆាំងគ្នា និង ចង់ចាញ់ឈ្នះគ្នាច្រើនដូចនេះនាំឱ្យកើតបញ្ហាប្រទាំងប្រទើសនោះមានច្រើន៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំមាន់តាមក្បួនហោរាសាស្ត្រចិនហើយបញ្ជាក់ថា ក្នុងរយៈពេល២ខែកន្លងមក ពោលគឺខែ តុលា និងខែវិច្ឆិកាដួងរាសីរបស់លោកអ្នក ខ្ពស់ត្រដែត និងល្អជាមធ្យម។ទោះបីយ៉ាងណាឆ្លងចូលខែ ធ្នូនេះដួងរាសីធ្លាក់ស្រុតចុះខ្លាំងបន្តិចធ្វើឱ្យដំណើរជីវិតជួបនូវផលលំបាកច្រើនជាងនេះវិញពុំខាន។ការប្រកបការងារមានទាំងរឿងរាវល្អ និង អាក្រក់នៅលាយឡំគ្នាដែលធ្វើឱ្យលោកអ្នកមានទាំងរឿងរាវសប្បាយចិត្តនិងរឿងរាវទុកក្ខលំបាកតែងកើតឡើងទន្ទឹមគ្នា។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។ សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕
ឆ្នាំច៖ រាសីស្រុតចុះ។ការរស់នៅលោកអ្នកត្រូវមានហេតុផល និងត្រូវចេះអត់ឱនដល់ក្រុមមនុស្សខ្លះទើបពុំមានបញ្ហាលំបាក ឬទទួលរងការរិះគន់ណាមួយកើតឡើង។ការប្រកបការងារទោះមានបញ្ហាលំបាកច្រើនបន្តិចត្រូវឆ្លងកាត់ពិតមែន ប៉ុន្តែយ៉ាងណាក៏មានការរីកលូតលាស់សន្សឹមៗទៅមុខគ្រាន់ជាទីគាប់ចិត្តឆ្លើយតបមកវិញដែរ ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរគឺដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង ម្ល៉ោះហើយការកើតរឿងរាវប្រទាំងប្រទើសងាយផ្ទុះឡើងណាស់៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំជ្រូកឆ្លងចូលខែធ្នូដួងរាសីបានងើបខ្ពស់ឡើងវិញ ធ្វើឱ្យដំណើរជីវិតមានភាពរលូនល្អ និងធ្វើអ្វីៗតែងបោះជំហ៊ានទៅមុខគ្រាន់ជាទីពេញចិត្ត។ការប្រកបការងារក្នុងពេលនេះមិនត្រូវខ្ជីខ្ជាឡើយ ត្រូវតែយកចិត្តទុកដាក់កិច្ចការសំខាន់ៗពីព្រោះថាវានឹងជួយឱ្យបានចម្រុងចម្រើននាគ្រាខាងមុខ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការធ្វើជំនួញឆ្ងាយជិតមានការរីកលូតលាស់ជាសន្សឹមៗទៅមុខ ហើយទោះធ្វើអ្វីក៏ហុចផ្លែផ្កាមកវិញខ្លះៗគួរជាទីពេញចិត្តដែរ។ សេចក្តីស្នេហាប្រុសស្រីចូរកុំគប្បីមានការប្រកែប្រកាន់ច្រើននាំតែកើតជម្លោះវិវាទឥតឈប់ឈរប៉ុណ្ណោះ៕