យោងតាមគេហទំព័រហោរាសាស្រ្ដចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា នៅថ្ងៃស្អែកនេះអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលាភសំណាងហូរចូលច្រើន ទោះនរណាចង់មកយាយីក៏មិនបានដែរ។
ឆ្នាំម្សាញ់៖ នៅថ្ងៃស្អែកនេះ បើលោកអ្នកចង់ពឹងពាក់រឿងអ្វីមួយពីអ្នកណា រមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រែលគួរជាទីកក់ក្តៅ។
ឆ្នាំខាល៖ នៅថ្ងៃស្អែកនេះ ដំណើរជីវិតមានតែភាពសុខដុមគាប់ប្រសើរណាស់ ។ លេខសំណាង១០៩លោកអ្នកមានលាភមានលុយ មាសប្រាក់ហូរចូលមកផ្ទួនៗ ឬបើចង់ទំនាក់ទំនងការងារឬចរចារឿងការងារអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញច្រើន ។
ឆ្នាំច៖ នៅថ្ងៃស្អែកនេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ បើចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតទទួលបានផ្លែផ្កាតបមកវិញឥតគណនា៕