ឆ្លងផុតសប្ដាហ៍នេះ មានឆ្នាំ៤ឡើងលាភសំណាងកប់ពពក ទោះមិនចង់ក៏ត្រូវតែបាន!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជាក់ថា មានអ្នកកើតឆ្នាំ៤ ដែលនឹងឡើងលាភសំណាងកប់ពពក នៅពេលឆ្លងផុតសប្ដាហ៍នេះ ពោលគឺចូលថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយនេះ។

ឆ្នាំរកា៖ នៅដើមសប្ដាហ៍ក្រោយនេះ លោកអ្នកមានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ។ តាមទំនាយកំពូលហោរាចិនបានបង្ហាញថាអ្នកនឹងមានលាភធំលុយធំហូរចូលកាន់តែខ្លាំងរាសីនៃសំណាងឡើងខ្ពស់ត្រដែតបើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ។

ឆ្នាំថោះ៖ នៅដើមសប្ដាហ៍ក្រោយនេះ រាសីនៃសំណាងរបស់លោកអ្នកឡើងខ្ពស់ត្រដែតលេខនាំសំណាងលេខ ៩ ពណ៌នាំសំណាងក្រហមចាប់ពី លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរបើចង់ធ្វើការដាក់ ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតទទួល បានផ្លែផ្កាតបមកវិញឥតគណនា។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំមមី៖ នៅដើមសប្ដាហ៍ក្រោយនេះ លាភធំទាំងពួងនឹងហូរចូលដូចទឹក ការងាររកសុីអ្វីបានដូចប្រាថ្នា ពណ៌នៃលាភសំណាងពណ៌ខៀវ, លេខនៃលាភសំណាងលេខ៨៩ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរការរកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញកប់ក្តោង។

ឆ្នាំឆ្លូវ៖ នៅដើមសប្ដាហ៍ក្រោយនេះ រាសីនៃសំណាងរបស់លោកអ្នកឡើងខ្ពស់ត្រដែតទទួលជោគជ័យលើការងារដ៏ត្រចះត្រចង់។ នៅអំឡុងពេលនោះលោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ចហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រសើរណាស់ឯផលកម្រៃទៀតសោតក៏ចូលមកហូរហៀរ៕