នៅប៉ុន្មានម៉ោងមុខនេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់កំពូលស្ដេចហោរនៅថ្ងៃទៅ២១ ខែធ្នូ ឆ្នាំ២០២២នេះថា ឆាប់ៗខាងមុខនេះ អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងទទួលបានក្រឡមាសនាំសំណាង ធ្វើឲ្យអ្នកជួបរឿងល្អៗជាច្រើន និងសម្រេចគ្រប់កិច្ចការងារទៀតផង។
ឆ្នាំរកា៖ នៅឆាប់ៗខាងមុខនេះ លាភធំនឹងក្លាយជារបស់អ្នកហើយ ដូច្នេះប្រសិនបើអ្នកចង់សម្រេចកិច្ចការងារអ្វីផ្សេងៗនោះ ប្រញាប់ចាប់ផ្ដើមភ្លាមទៅ ព្រោះលាភធំមួយនេះមិនមានយូរនោះទេ ។ ពិតណាស់រាល់ការខិតខំប្រឹងប្រែងរបស់អ្នកនឹងតបស្នងនូវលទ្ធផលដ៏ល្អអស្ចារ្យមួយ ជាពិសេសនោះគឺធ្វើឱ្យជីវិតរបស់អ្នករស់នៅស្រួលនិងពោរពេញទៅដោយទ្រព្យសម្បត្តិដ៏ច្រើនស្ដុកស្ដម។
ឆ្នាំខាល៖ ទ្រព្យសម្បត្តិជាច្រើនកំពុងតែរត់មករកអ្នកហើយ ជាពិសេសនោះគឺនៅពេលឆាប់ៗខាងមុខនេះតែម្ដង។ ពិតណាស់ភាពមានបានកំពុងតែដើរមកជិតលោកអ្នកយ៉ាងប្រាកដហើយ ដូច្នេះអ្វីដែលជាឧបសគ្គរបស់អ្នកក៏គួរតែកុំចុះចាញ់អ្វីៗគ្រប់យ៉ាង ព្រោះភាពជោគជ័យកំពុងតែរង់ចាំអ្នកនៅក្នុងពេលខាងមុខនេះហើយ។
ឆ្នាំមមី៖នៅពេលឆាប់ៗខាងមុខនេះអ្នកពិតជាមានសំណាងណាស់ គឺបានបើកចំប្រអប់លាភសំណាងដ៏ធំមួយ ដែលក្នុងនោះគឺមានសុទ្ធតែមាសប្រាក់យ៉ាងច្រើនស្ដុកស្ដមតែម្ដងហើយ ដូច្នេះមិនយូរនោះទេភាពមានបាននឹងក្លាយជារបស់អ្នក ហើយជីវិតក៏ជួបប្រទះនឹងភាពសប្បាយរីករាយយ៉ាងច្រើនផងដែរ៕