យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលស្ដេចហោនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងកែប្រែវាសនាទៅជាល្អខ្លាំង និងមានលាភសំណាងហូរចូលគ្រប់ទិសទីនៅពេលឆ្លងផុតយប់នេះ។
ឆ្នាំម្សាញ់៖ នៅថ្ងៃស្អែកនេះលោកអ្នកធ្វើអ្វីតោងតែឱ្យមានការចម្រើនលូតលាស់ទៅមុខនិងហុចផលល្អៗមកវិញជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។
ឆ្នាំខាល៖ នៅថ្ងៃស្អែកនេះបើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការដែលនៅសេសសល់ពីមុនមកតែងផ្តល់ផលល្អនៅពេលក្រោយវិញជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។
ឆ្នាំរកា៖ នៅថ្ងៃស្អែកនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លាហើយពិសេសអាចមានដំណឹងល្អថែមទៀត។ក្រៅពីនេះបើមានការប្រកបការងារតែងត្រូវចៅហ្វាយនាយឬអ្នកគ្រប់គ្រងពេញចិត្តដែលផ្តល់ផលប្រយោជន៍អ្វីមួយឱ្យសប្បាយចិត្ត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់និងបើចង់រើទីកន្លែងលក់ដូរឬផ្លាស់ប្តូរកន្លែងលក់ដូរអ្វីមួយតែងផ្តល់ផលល្អផងដែរ៕