នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំកណ្ដុរឈានដល់សប្តាហ៍នេះដំណើរជីវិតបានល្អប្រសើរបន្តិចវិញ ហើយឆ្លងដល់ខែក្រោយដួងរាសីរបស់លោកអ្នក៏មានភាពភឺ្លថ្លាជាងនេះដែរពិសេសបុរសតែម្តង ។ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយនាំឱ្យទទួលរងការប៉ះទង្គិច និងគាប់សង្កត់ផ្លូវចិត្តច្រើនបន្តិច។ អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អ។ សម្ព័ន្ធស្នេហាកំលោះក្រមុំកុំឃើញថ្មីចង់ចោលចាស់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់ហើយត្រូវមកដេកឈឺចាប់នៅពេលក្រោយវិញ៕

ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះការធ្វើដំណើរចេញក្រៅផ្ទះលោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទសម្តីបន្តិចបន្តួច ដោយសារការមិនចុះសម្រុងគ្នា ឬ ការប្រឆាំងគ្នាដោយប្រការណាមួយកើតទ្បើងជាមួយមនុស្សនៅក្បែរខ្លួន។ការប្រកបការងារបើទោះលោកអ្នកធ្វើអ្វីក៏ដោយគឺជារឿយៗពុំសូវដំណើរការបានស្រួលទេព្រោះតែងមានរឿងរាវមកយាយីអុកទ្បុក ដូច្នេះទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យទៅរួច។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំខាល៖ រាសីល្អជាមធ្យម។ក្នុងអំឡុងពេលនេះផលល្អ និង មិនល្អនៅលាយឡំគ្នាក្នុងដំណើរជីវិតរបស់លោកអ្នកដូចនេះទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចទើបចៀសផុតឧបទ្រពចង្រៃយាយីទៅរួច។ការប្រកបការងារលោកអ្នកមិនត្រូវ សម្រេចចិត្តលឿនឬធ្វើដោយមិនគិតមុខក្រោយឡើយពីព្រោះថាផលមិនល្អនោះក៏មានច្រើនចំពោះមុខ។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេដោយការលង់ជឿសម្តីជនបោកប្រាស់ដោយប្រការណាមួយ។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីមានការពាក់មុខយក្សព្រោះតែការទាស់សម្តីគ្នាច្រើន៕

ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ការរស់នៅលោកអ្នកត្រូវយកចិត្តទុកដាក់ថែទាំផ្ទះសម្បែង កូនចៅ ឬសូម្បីតែសាច់ញាតិព្រោះនោះសុទ្ធសឹងនាំមកនូវក្តីចម្រុងចម្រើន និងសេចក្តីសុខរបស់យើងទាំងអស់។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារចាស់ៗចេញឱ្យអស់ពីព្រោះថាផលតែងឆ្លើយតបគ្រាន់កក់ក្តៅ ។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសប្រពៃណាស់ដែរ។ សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែម និង ស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕

ឆ្នាំរោង៖ រាសីល្អជាមធ្យម។ ក្នុងពេលនេះលោកអ្នកមិនគប្បីឆាប់ជឿក្រុមមនុស្សពេកទេព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សមាត់អុជអាលនាំជួបផលលំបាកណាមួយដែលរកនឹកស្មានមិនដល់។លោកអ្នកតោងតែត្រូវចេះអត់ធ្មត់តស៊ូជាមួយកិច្ចការធំៗនិងត្រូវចេះធ្វើការពង្រឹងសមត្ថភាពបន្ថែមទៀតកាន់តែប្រសើរ ។អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អ ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលហែៗគ្រាន់ សម្រាប់ការចាយវាយផង។ សម្ព័ន្ធគូស្នេហ៍ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ និង កំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរ ហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕

ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំពស់នៅសប្តាហ៍នេះអាចសម្រុកការងារពេញទីបានហើយ ពីព្រោះថាឆ្លងដល់ខែក្រោយ និងពិសេសឈានដល់ខែកុម្ភៈដួងរាសីធ្លាក់ស្រុតចុះខ្លាំងធ្វើឱ្យស្ថានភាពជួបការលំបាកច្រើន ។ការប្រកបការងារនៅថ្ងៃនេះវិញ បើទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានការប្រយ័ត្នប្រយែងនិងមិនត្រូវទុកចិត្តមនុស្សដោយជឿជាក់សម្តីគេងាយៗនោះឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្នុងថ្ងៃនេះមានភាពប្រទាំងប្រទើសច្រើននិងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីយកភាពចង់ចាញ់ឈ្នះគ្នាដាក់ក្នុងចិត្តច្រើនពេកបើពុំនោះទេកើតមានតែភាពរកាំរកូសឥតឈប់ឈរឡើយ៕

ឆ្នាំមមី៖ រាសីល្អជាមធ្យម។ឆ្លងចូលសប្តាហ៍ក្រោយដួងរាសីរបស់លោកអ្នកកើតឆ្នាំមមីធ្លាក់ស្រុតចុះ ធ្វើឱ្យជួបនូវស្ថានភាពលំបាកនិងជួបបញ្ហាយាយីច្រើន។ការប្រកបការងារថ្ងៃនេះបើទោះបីលោកអ្នកធ្វើ អ្វីមួយច្រើនតែមិនសម្រេចលទ្ធផល និងបើមានការជជែកអ្វីមួយក៏ច្រើនមានទាស់ពាក្យសម្តីគ្នាផង។អ្នកប្រកប របរ រកស៊ីជួញដូរ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការលេចចេញប៉ាតភាពរកាំរកូសខ្លះៗដោយសារការប្រចែច័ណ្ឌកំពុងបិទបាំងមុខ៕

ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។បុរសកើតឆ្នាំមមែទទួលរងសម្ពាធនិងគ្រោះយាយីច្រើនក្នុងខែមករានេះ ប៉ុន្តែឆ្លងដល់ខែក្រោយដំណើរជីវិតបានផ្លាស់ប្តូរមកល្អឡើងវិញហើយ។ក្នុងថ្ងៃនេះចំពោះកិច្ចការងារតូចធំគឺរាល់ការធ្វើអ្វីៗគឺងាយឆាប់ចប់ និង ទទួលលទ្ធផលលឿនត្រឡប់មកវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញចូរលោកអ្នកគប្បីបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញយ៉ាងច្រើនជាក់ជាពុំខាន។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕

ឆ្នាំវក៖ រាសីល្អជាមធ្យម។ឆ្លងដល់ខែកុម្ភៈនឹងផុតខែគ្រោះយាយីសម្រាប់បុរសកើតឆ្នាំស្វា។សម្រាប់នាពេលនេះដែរការធ្វើដំណើរឆ្ងាយជិតឱ្យយកចិត្តទុកដាក់បញ្ហាចរចាពីព្រោះងាយកើតបញ្ហាយាយី។ដោយឡែកបញ្ហាកិច្ចការងារវិញនៅខែក្រោយនឹងមានការផ្លាស់ប្តូរល្អប្រសើរ ចំណែកបញ្ហាប្រាក់កាសនិងរឿងផ្ទាល់ខ្លួនក៏ល្អជាងខែនេះដែរ។ការប្រកបការងារថ្ងៃនេះវិញផលល្អនិងអាក្រក់នៅលាយឡំគ្នា ម្ល៉ោះហើយចូរប្រយ័ត្នប្រយែងបញ្ហាការធ្វើដំណើរទាំងផ្លូវឆ្ងាយនិងផ្លូវជិតបន្តិច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានបញ្ហាមិនល្អនិងផលប៉ះទង្គិចច្រើនយាយី ដូចនេះទោះធ្វើអ្វីត្រូវមានចិត្តអត់ធ្មត់ហើយធ្វើមិនដឹងមិនឮខ្លះទើបប្រសើរហោង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសចំពោះគ្នាច្រើន៕

ឆ្នាំរកា៖ រាសីធ្លាក់ស្រុតចុះ។លោកអ្នកកើតឆ្នាំមាន់មានជោគសំណាងល្អប្រសើរជាងឆ្នាំផ្សេងៗទៀតដោយសារក្នុងខែមករានេះដួងរាសីខែឡើងខ្ពស់ ហើយឈានដល់ខែកុម្ភៈខាងមុខដំណើរជីវិតនៅតែល្អប្រសើរ ហើយធ្វើអ្វីតែងចម្រើនលូតលាស់ឈានទៅមុខជានិច្ច ។ថ្ងៃនេះ ការប្រកបការងារអ្វីលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចដែរព្រោះក្រុមមនុស្សអាក្រក់តាមយាយីនោះក៏មានច្រើន។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលណាស់ដែរ ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទថែមទៀត។ រីឯបញ្ហាស្នេហាកំលោះក្រមុំកុំចង់សាកល្បងកាមគុណប្រយ័ត្នត្រូវមករែកពន់ភាពទុក្ខសោកនាពេលក្រោយ ហើយនាំជីវិតមិនភ្លឺស្វាងតាមអ្វីដែលជីវិតខ្លួនត្រូវមាន៕
.jpg)
ឆ្នាំច៖ រាសីល្អជាមធ្យម។ចាប់ពីសប្តាហ៍ក្រោយទៅទាំងស្ត្រីបុរសកើតឆ្នាំចគឺអាចសប្បាយចិត្តបានហើយ ពីព្រោះថាលោកអ្នកបានឈានផុតដួងរាសីខែស្រុតចុះ ហើយឆ្លងចូលដួងរាសីខែល្អជាមធ្យមវិញ។ការប្រកបការងារថ្ងៃនេះពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុងហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផុយស្រួយជម្លោះវិវាទ ណាស់គប្បីប្រយ័ត្នប្រយែង៕

ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ក្នុងសប្តាហ៍នេះរូបភាពជារួមសម្រាប់បុរសកើតឆ្នាំជ្រូក គឺជិតចាប់ផ្តើមមានភាពភ្លឺថ្លាច្រើនជាងមុន បន្ទាប់ពីឆ្លងកាត់ដួងរាសីខែមានគ្រោះដែលនាំឱ្យជួបរឿងខកបំណង ច្រើនរឿង និងមានភាពទុក្ខលំបាកទាំងផ្លូវកាយនិងផ្លូវចិត្តរួចមក។ចំណែកស្ត្រីនាពេលនេះស្ថានភាពលំបាកនៅតែមាន ប៉ុន្តែយ៉ាងណាក្តីឆ្លងដល់ខែក្រោយនឹងមានភាពល្អប្រសើរវិញហើយ។ការប្រកបការងារនៅថ្ងៃនេះវិញឃើញថារឿងរាវអាក្រក់បានរត់ចេញឬហោះរំលង ហើយផលល្អនឹងចូលមកជំនួសវិញហើយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើទំនាក់ទំនងមុខរបរអ្វីមួយអាចហុចលទ្ធផលគ្រាន់បើជាងមុនបន្តិចវិញ ប៉ុន្តែយ៉ាងណាចំណូលកុំរំពឹងពេកព្រោះនៅតែចោទជាបញ្ហាដដែលទេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការផ្អែមល្ហែមនិងកំពុងរីកលូតលាស់ទៅមុខប្រពៃណាស់៕
