យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយ ពីការទស្សទាយនិងមើលជើងលេខរបស់គ្រូហុងស៊ុយល្បីឈ្មោះនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលាភសំណាងធំ លុយធំហូរចូលនៅរយៈពេលប៉ុន្មានទៀតនេះអាចនឹងក្លាយជាសេដ្ឋីទៀតផង។
ឆ្នាំច៖ អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមានខួរក្បាលវ័យឆ្លាតក្នុងផ្នែករកស៊ី។ ផ្លូវនៃការរកលុយរបស់គេមានច្រើនណាស់ ដូចនេះ មិនចាំបាច់ដ៏ចាស់ទេ គេនឹងអាចរកបានលុយច្រើនហើយ។ ពិសេសនៅប៉ុន្មានឆ្នាំខាងមុខនេះលុយធំនឹងហូរចូល មិនដាច់នោះទេ។
ឆ្នាំរោង៖ នៅប៉ុន្មានឆ្នាំខាងមុខនេះ ជាឆ្នាំដែលអ្នកអាចទទួលបានទ្រព្យច្រើន។ ដូចនេះ ចាប់ពីពេលនោះទៅ ទ្រព្យនឹងចាប់ផ្តើមហូរចូល រហូតដល់ពេលដែលអ្នកចាស់ទៅ មិនដាច់នោះទេ។
ឆ្នាំខាល៖ អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលចេះសន្សំប្រាក់ ដោយពុំសូវហ៊ាយចាយលុយឡើយ។ ម្យ៉ាងទៀត គេជាមនុស្សដែលចេះប្រើលុយបង្កើតលុយ ហើយនៅរយៈពេលប៉ុន្មានឆ្នាំទៀតនេះ អ្នកនឹងមិនខ្វះលុយចាយឡើយ៕