កប់! រយៈពេល៣ថ្ងៃទៀតឆ្នាំ៤នេះលុយហូរចូលពេញទូ ពេញកាបូប ប្រញ៉ាប់អានភ្លាម!

នៅមុននេះបន្ដិច គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោល្បីឈ្មោះនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថាអ្នកកើតឆ្នាំទាំង៤ខាងក្រោមនេះ ត្រៀមខ្លួនទុកដាក់លុយ ព្រោះលាភសំណាងនឹងហូរចូលមកខ្លាំង នៅរយៈពេល៣ថ្ងៃទៀតនេះ។

ឆ្នាំកុរ៖ លេខ​នាំ​មហា​សំណាង​៣៣៣ រយៈពេលបី​ថ្ងៃទៀត​នេះ​ដួង​រាសី​នៃសំណាងរបស់​លោក​អ្នក​គាប់ប្រសើរ​ខ្លាំង​ណាស់ មាស ប្រាក់​ហូរ​ចាក់​ចូល​មក​ឯង​ៗ លោក​អ្នក​អាច​សម្រុក​ការងារ​ឱ្យ​ពេញដៃពេញជើង​ព្រោះថា​ផល​ល្អ​ៗ​នៅ​ចាំ​ហុច​ឱ្យ​អ្នកជា​និច្ច ហើយ​បើ​ចង់​ចរចា​ពី​រឿង​អ្វីមួយ​ក៏​តែង​ឆាប់​ត្រូវរ៉ូវ​គ្នា ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅ​មុខ​ប្រសើរ​ណាស់​​ ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​ហូរហៀរ ។

ឆ្នាំឆ្លូវ៖ នៅរយៈពេលបី​ថ្ងៃ​​ទៀតនេះ​ លោក​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ដៃ មាន​លាភ​ធំ​ចូល​មក ង៉ូ​វ​ហេង​ឡើង​ខ្លាំង សំណាង​កាន់តែ​ល្អ សម្បូរ​មាសប្រាក់​ចាក់​ចូល​ពេញ​ទូ ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​អ្នកមាន​ទ្រព្យ​មហាសាល និង​មាន​បញ្ញា​ច្រើន​ប្រសប់​ក្នុង​ការ​រក​លុយ រាសីនៃសំណាង​ខ្ពស់ត្រដែត ពណ៌​នាំ​សំណាង មាស លេខ​នាំ​លាភ​៣៥៨ ការងារ​រក​ទទួលទាន​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។

ឆ្នាំរកា៖ តាម​ទំនាយ​កំពូល​ហោរា​ចិន​សែ​បាន​អះអាង​ថា នៅ​រយៈពេលបី​ថ្ងៃទៀតនេះ​លោក​អ្នកមាន​លាភ​ធំ​មាន​លុយ​ហូរ​ចូល​កាន់តែ​ខ្លាំង​ រាសីនៃសំណាង​ឡើង​ខ្ពស់ត្រដែត​បើ​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ ។ ពណ៌​នៃ​លាភ​សំណាង​ពណ៌​ខៀវ លេខ​នាំ​សំណាង​លេខ​២៤៣។

ឆ្នាំថោះ៖ នៅរយៈពេលបី​ថ្ងៃទៀតនេះលោក​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​ជាប់​មិន​ដាច់ ឯ​ជីវិត​ការងារ​រមែង​ទទួលផល​ផ្លែផ្កា ជោគជ័យ​ដ៏​ត្រចះត្រចង់ ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​បាន​​ទាយ​ថា ក្នុង​រយៈពេលបីថ្ងៃទៀតនេះ​លោក​អ្នកមាន​លាភ​មាន​លុយ​ចូល​មក​ឯង​ៗ រាសី​នៃសំណាងឡើង​ខ្ពស់ត្រដែត គិត​អ្វី​ធ្វើ​អ្វី​រមែង​ផ្តល់​ផល​ល្អ បានទ្រព្យ​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ជា​វិជ្ជមាន​ហួស​ពី​ការ​រំពឹង​ទុក មាសប្រាក់​ហូរ​ចូល​ពេញ​ៗ​ដៃ៕