លាភបុកមកហើយ! អ្នកកើតឆ្នាំទាំង៣នេះ រយៈពេល២ថ្ងៃទៀតត្រៀមខ្លួនកើបលុយ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោល្បីឈ្មោះនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣​ នេះបានបញ្ជាក់យ៉ាងច្បាស់ៗថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលាភទ្រព្យធំរត់ចូលផ្ទះនៅរយៈពេល២ថ្ងៃទៀតនេះ ជាហេតុធ្វើឲ្យកិច្ចការងារទាំងឡាយរបស់ពួកគេជោគជ័យលុយហូរចូលពេញផ្ទះ។

ឆ្នាំម្សាញ់៖ លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត មាន​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្លាំង សម្បូរ​លុយ​ចាយ និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ​។ តាម​ជើង​លេខ​បាន​កំណ​ត់​​​​​ថា នៅ២ថ្ងៃទៀតនេះ​ទាំងប្រុស​ស្រី​នឹង​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ និង​បាន​ឡើងបុណ្យស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់ សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើរ។

ឆ្នាំរកា៖ នៅរយៈពេល២ថ្ងៃទៀតនេះ​បើ​លោក​អ្នក​ចង់​ពឹងពាក់​ឬ​ខ្ចីបុល​ប្រាក់​ពី​អ្នក​ណា​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំឆ្លូវ៖ រយៈពេល២ថ្ងៃទៀតនេះ ជា​ពេលវេលា​នាំ​លាភ​ធំ​ប្រមូលផ្តុំ​ហូរ​ចូ​ល​ផ្ទះ ការងារ​អ្វី​ៗ​បាន​សម្រេច​ដូច​បំណងប្រាថ្នា ពណ៌​នាំ​សំណាង ប្រផេះ​, លោក​អ្នក​មា​ន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួ​លផល​ហួស​ពី​ការ​ស្មាន ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​លើសលប់ ការងារ​នៅ​តាម​ស្ថាប័ន​ក៏​ជោគជ័យ៕