២ឆ្នាំបើកម្ដង! អ្នកកើតឆ្នាំទាំង៣នេះ ហឹបកំណប់បើកឡើងធ្វើឲ្យអ្នកមានលាភ៥ថ្ងៃខាងមុខជាប់គ្នា!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយ និងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយល្បីឈ្មោះនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះបានបញ្ជាក់យ៉ាងច្បាស់ៗថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ មានលាភសំណាងរហូតដល់៥ថ្ងៃខាងមុខជាប់គ្នា ព្រោះហឹបកំណប់បានបើកហើយ ដែលខកខានអស់រយៈពេល២ឆ្នាំមកហើយ។

ឆ្នាំច៖ រយៈពេល៥ថ្ងៃខាងមុខនេះ យីអ៊ុន​កំពុង​បុក​ឡើង​ខ្លាំង​ លោកអ្នកបាន​កើប​លុយ កើប​ទ្រព្យ មាន​លាភ​ជ័យ​ហូរ​ចូល​ហូរហៀរ ការ​រក​ទទួលទាន​គ្រប់​ច្រកល្ហក គឺ​សុខ​សប្បាយ​ទទួល​លាភ​ជ័យ និង​ប្រាក់​កាស​គ្រប់​ទិស​ទី ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា មិន​មាន​ជា​បញ្ហា​នោះ​ទេ ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ លោក​អ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាស​រវៃដៃ ជើង ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ ដែល​បម្រុង​ធ្លាក់​ដល់​ដៃ​នឹង​ត្រូវ​បោល ហួស​ធ្លាក់​ទៅ​លើ​អ្នក​ដទៃ​វិញ​ជាក់​ជា​ពុំខាន ។

ឆ្នាំមមី៖ រយៈពេល៥ថ្ងៃខាងមុខនេះ លោក​អ្នក​នឹង​មាន​ពន្លឺ​ផ្លេក​ៗ ចាំង​ចូល​មក​ក្នុង​ជីវិត​របស់​លោក​អ្នក​ជាក់​ជា​ពុំខាន ជា​ពិសេស​នឹង​មានជោគ​មាន​ជ័យ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តែង​ផ្តល់​ផល​ល្អ សម្រាប់​លោក​អ្នក​បើកហាង​ថ្មី ឬ​ធ្វើ​អ្វីមួយ​ថ្មី ដោយ​តែង​ហុច​ផល​ល្អ​ៗ​មក​វិញ ជាង​អាក្រក់​ជា​និច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មានការ​ទិញ​ចូល​លក់​ចេញ​គ្រាន់បើ តែ​យ៉ាងណា​លោក​អ្នក​ទាល់តែ​ខិតខំ​ខ្លាំង ទើប​ទទួល​ជោគជ័យ​ជំនួញ​ធំដុំ​ទៅ​រួច​។ ការ​ប្រកបការងារ​លោក​អ្នក​ពុំគប្បី​មានការ​រិះគន់​ចៅហ្វាយនាយ​ឡើយ ព្រោះ​ជញ្ជាំងមានត្រចៀក ប្រយ័ត្ន​ត្រូវ​ទទួល​រង​ការ​លំបាក​នៅ​គ្រា​ខាង​មុខ​។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំថោះ៖​ រយៈពេល៥ថ្ងៃខាងមុខនេះ អ្នកនឹងមាន​ពន្លឺ​ឆ​ព័ន្ធ​រង្សី​ចាំង​ផ្លេក​ៗ ចូល​មក​ក្នុង​ជីវិត​របស់​លោក​អ្នក ជា​ពិសេស​អ្នក​នឹង​មាន​លាភ មានទ្រព្យ កើតក្តី​សុខ​គ្រប់ពេលវេលា ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង ផ្ដល់​ជា​ផ្លែផ្កា​មក​វិញ​គ្រាន់​ជាទី​ពេញ ចិត្ដ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នក​ដទៃ មិន​គាប់ប្រសើរ​ទេ ប៉ុន្ដែ​បើ​ចង់​បោះ ទុន​តូច​ធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញ ថា​គាប់ប្រសើរ​ជាង៕