នៅប៉ុន្មានម៉ោងមុខនេះគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោចិននៅថ្ងៃទៅ០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះថាអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ ស្រាប់តែមានយីអ៊ុនផ្លាស់ប្ដូរ ធ្វើការទឹកលុយដែលរកបានកន្លងមកឡើងកប់ពពក និងសម្រេចរាល់កិច្ចការងារទាំងឡាយយ៉ាងរហ័សទៀតផង។
ឆ្នាំវក៖ ថ្ងៃស្អែកនេះ លាភតូចលាភធំហូរចូលជុំទិស បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅផងដែរ។
ឆ្នាំរោង៖ ថ្ងៃស្អែកនេះ រាល់ការងារទាំងអស់មានដំណើរការល្អទៅមុខយ៉ាងរលូន គ្មានឩបសគ្គរារាំង លោកអ្នកសម្បូរលុយចាយហៀរដៃ មានលាភធំចូលមកផ្ទួនៗ ង៉ូវហេងឡើងខ្លាំង សម្រាប់ការរកស៊ីជួញដូរវិញ មានការទិញចូល លក់ចេញបានផលចំណេញកប់ពពក ហើយពិសេសនោះ បើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃបំផុត៕