នៅមុននេះបន្ដិចគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ ដែលកន្លងមកធ្លាប់តែត្រូវគេមើលងាយ ឈប់បារម្ភទៀតទៀត នៅឆាប់ៗខាងមុខនេះលុយធំនឹងរត់រកអ្នក អាចនឹងមានលុយទិញឡាន វីឡា ថែមទៀតផង។
ឆ្នាំរោង៖ លេខនាំហេង៤៤៤៤ នៅពេលឆាប់ៗនេះទេវតាទ្រព្យប្រទានពរជ័យឱ្យលោកអ្នកភប់ប្រសព្វតែលាភសំណាង មានជោគមានជ័យ មានសិរីសួស្តីចូលមកស្ថិតក្នុងជីវិត បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អតបមកវិញយ៉ាងគាប់ប្រសើរ ហើយរាល់ការងាររកទទួលទាន មានលាភ មានលុយហូរចូលច្រើនពីមួយថ្ងៃទៅមួយថ្ងៃ អាចនឹងមានអ្នកនាំប្រាក់មកឱ្យដល់ទ្វារផ្ទះ ឯការងារតាមអង្គភាព ស្ថាប័នជោគជ័យដ៏ត្រចះត្រចង់ ។
ឆ្នាំឆ្លូវ៖ លេខលាភ២៧៩មហាសំណាងត្រូវតែកើតមាន លាភចូលពេញៗ លុយចូលដូចទឹកបាក់ធ្វើឱ្យឃ្លាំងលុយចេះតែកើនឡើងខ្លាំងនៅក្នុងខែនេះ ។ ប្រុសស្រីកើតឆ្នាំនេះ ឆាប់ៗខាងមុខ អ្នកនឹងមានលាភសំណាង មានមាសប្រាក់ ឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់ សំណាងក្នុងរឿងការងារ និងការរកស៊ីសព្វសារពើ កិច្ចការទាំងឡាយរីកចម្រើនទៅមុខសំណាងក្នុងរឿងប្រាក់កាស សម្បូរសម្បត្តិស្តុកស្តម្ភ។
ឆ្នាំកុរ៖ លេខនាំសំណាង២៦៩ នៅក្នុងពេលឆាប់ៗខាងមុខនេះសព្វការងារទាំងអស់មានដំណើរការល្អទៅមុខយ៉ាងរលូន គ្មានឩបសគ្គអ្វីមករារាំងទេ លោកអ្នកសម្បូរលុយចាយ មានលាភធំចូលមកផ្ទួនៗ ង៉ូវហេងឡើងខ្លាំង សំណាងកាន់តែខ្ពស់។ អ្នកកើតឆ្នាំនេះជាមនុស្សមានកំណប់ទ្រព្យប្រចាំជាប់ជីវិតរួចស្រេចទៅហើយ និងជាមនុស្សមានបញ្ញាច្រើនប្រសប់ក្នុងកិច្ចការផ្សេងៗ ពិសេសជំនាញខាងការរកលុយ៕