នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយល្បីឈ្មោះនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងទទួលបានលាភសំណាងដោយមិនដឹងខ្លួននៅរយៈពេល៣ថ្ងៃទៀតនេះ។
ឆ្នាំមមែ៖ នៅរយៈពេល៣ថ្ងៃទៀតនេះ អ្នកនឹងអាចទទួលបានទ្រព្យពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេស អ្នកនឹងអាចប្រើសមត្ថភាពរបស់ខ្លួន ដើម្បីចំណេញបានប្រាក់ធំចូលមក។ ដូចនេះ ជីវភាពអ្នកមិនលំបាកដូចពីមុនឡើយ។
ឆ្នាំជូត៖ នៅរយៈពេល៣ថ្ងៃទៀតនេះ អ្នកនឹងអាចនាំទ្រព្យមួយផ្នែកធំចូលមក។ ម្យ៉ាងទៀត ជីវភាពរបស់អ្នកនឹងប្រែជាល្អ ដោយធ្វើឲ្យអ្នកអាចផ្លាស់ប្តូរជោគវាសនារបស់ខ្លួន។ ដូចនេះ អ្នកអាចត្រៀមរស់នៅបានយ៉ាងសុខស្រួលបាន។
ឆ្នាំច៖ អ្នកដែលកើតក្នុងឆ្នាំនេះ គួរតែខំប្រឹង ព្រោះនៅរយៈពេល៣ថ្ងៃទៀតនេះ ទើបអ្នកអាចទទួលបានផលដែលអ្នករំពឹងចង់បានពីមុន។ ម្យ៉ាងទៀត ទ្រព្យទាំងឡាយក៏អាចហូរចូលមកដែរ។ ដូចនេះ អ្នកអាចរងចាំទទួលយកមកក្នុងផ្ទះបាន៕