នៅប៉ុន្មានម៉ោងមុខនេះ គេហទំព័រហោរាសាស្ត្រចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងសម្រេចរាល់កិច្ចការងាររបស់ខ្លួននៅរយៈពេល២ថ្ងៃទៀតនេះ។
ឆ្នាំវក៖ នៅរយៈពេល២ថ្ងៃទៀតនេះ បើលោកអ្នកមានទំនាក់ទំនងការងារឬរៀបចំពិធីអ្វីមួយនឹងទទួលជោគជ័យភា្លមៗ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បើកហាងថ្មីឬផ្លាស់ប្តូរមុខរបរថ្មីជាឱកាសប្រពៃណាស់ព្រោះជាឱកាសល្អ ដាក់ចុះដុះឡើង ជឿនលឿនទៅមុខជានិច្ច។
ឆ្នាំឆ្លូវ៖ ជើងលេខប្រាប់ថានៅរយៈពេល២ថ្ងៃទៀតនេះ លោកអ្នកមានការចាត់ចែងការងារចាស់ឬកិច្ចការដែលនៅសេសសល់ពីមុនមកតែងផ្តល់ផលល្អ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។
ឆ្នាំម្សាញ់៖ នៅរយៈពេល២ថ្ងៃទៀតនេះ លោកអ្នកមានជោគមានជ័យ មានសិរីសួស្តី ទោះធ្វើអ្វីក៏ដោយតែងមានការរីកលូតលាស់ជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការប្រជែងគ្នាច្រើន តែគប្បីមានការបើកចិត្តឱ្យទូលាយបន្តិចទើបទើបអាចក្រសោបប្រាក់វាល់លានបាន៕