នៅមុននេះបន្ដិចគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង៤ខាងក្រោមនេះ នឹងមានលាភសំណាងធំ លុយធំលុយតូចរត់ចូលផ្ទះហូរហៀរនៅរយៈពេល២ថ្ងៃទៀតនេះ។
ឆ្នាំរកា៖ លាភធំចាំងចូលក្នុងជីវិត មានហុងស៊ុយល្អ ង៉ូវហេងឡើងខ្ពស់ សម្បូរលុយចាយ និងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នា។ តាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំនេះពីរថ្ងៃទៀតនឹងមានលាភមានជ័យលុយធំចូលមកហៀរដៃ និងអាចសម្រេចរាល់ការងារបានល្អប្រសើរទៀតផង។
ឆ្នាំឆ្លូវ៖ ពណ៌នាំសំណាងក្រហម ពីរថ្ងៃទៀត ជាឱកាសមាសមានលាភមានជ័យមានលុយចូលហូរហៀរ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី រីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំង បើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ។
ឆ្នាំកុរ៖ រយៈពេលពីរថ្ងៃទៀតបើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ពីអ្នកណារមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ច ឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ។
ឆ្នាំមមែ៖ រយៈពេលពីរថ្ងៃទៀតនេះ ជាពេលវេលានាំលាភធំប្រមូលផ្តុំហូរចូលផ្ទះ ការងារអ្វីៗបានសម្រេចដូចបំណងប្រាថ្នា ពណ៌នាំសំណាង ស, លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មាន ប្រាក់ចូលមកគ្រប់ទិសទី។ អ្នកប្រកបរបររកស៊ីជួញដូរបានផលចំណេញលើសលប់៕