យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងជួបមហាសំណាងល្អនៅថ្ងៃទី១៦ និង១៧ ខាងមុខនេះ ហើយសំណាងនេះនឹងជួបឲ្យអ្នកសម្រេចរាល់ភារកិច្ចជាច្រើនផងដែរ។
ឆ្នាំមមី៖ នៅក្នុងថ្ងៃទី១៦និង១៧ខាងមុខនេះ លោកអ្នកមានលាភ មានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ។ តាមទំនាយកំពូលហោរាចិនសែបានកំណត់ថា លោកអ្នកមានសំណាងធំ លាភធំ លុយធំហូរចូលកាន់តែខ្លាំងរាសីនៃសំណាងឡើងកាន់តែខ្ពស់ បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។
ឆ្នាំរកា៖ នៅថ្ងៃទី១៦និង១៧ខាងមុខនេះ លោកអ្នកមានសំណាងធំ មានជោគមានជ័យមានសិរីសួស្តី វិបុលសុខគ្រប់ប្រការមហាប្រសើរ ហើយដំណើរជីវិតមានភាពសុខដុមគាប់ប្រសើរខ្លាំងណាស់។ បើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង។
ឆ្នាំថោះ៖ នៅថ្ងៃទី១៦និង១៧ខាងមុខនេះ លោកអ្នកជួបសំណាងធំ លាភធំចាំងចូលក្នុងជីវិត មានហុងស៊ុយល្អ ង៉ូវហេងឡើងខ្ពស់ សម្បូរលុយចាយ និងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នា។ តាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃ និងបានឡើងបុណ្យស័ក្តិខ្ពង់ខ្ពស់ លុយចូលជោកជាំ និងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះទៀតផង៕