យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថានៅយប់នេះផ្កាយសំណាងនឹងរះឡើង ហើយក៏បានធ្វើឲ្យអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ ជួបរឿងល្អៗជាច្រើននៅថ្ងៃស្អែកនេះ។
ឆ្នាំមមែ៖ នៅក្នុងថ្ងៃស្អែកនេះលោកអ្នកមានលាភសំណាងខ្ពស់ អាចជាលុយកាក់ ឬឋានៈបុណ្យស័ក្តិឧត្តមប្រសើរ។ ពណ៌នាំសំណាង ទឹកក្រូច សំណាងក្នុងរឿងការងារ និងការរកស៊ី កិច្ចការទាំងឡាយរីកចម្រើនទៅមុខយ៉ាងលឿន។ សំណាងក្នុងរឿងប្រាក់កាស កាក់កបប្រសើរណាស់។
ឆ្នាំខាល៖ នៅថ្ងៃស្អែកនេះ ជីវិតលោកអ្នកមានពន្លឺចាំងផ្លេក លាភសំណាងខ្ពស់ លាភលុយហូរដូចទឹក។ រាសីនៃសំណាងខ្ពស់ត្រដែត ពណ៌សំណាង ស្វាយ សំណាងក្នុងរឿងការងារ និងការរកស៊ីសព្វសារពើ កិច្ចការទាំងឡាយរីកចម្រើនទៅមុខដោយរលូន សំណាងក្នុងរឿងប្រាក់កាស កាក់កបកាន់តែខ្លាំង៕