យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នៅពេលឆ្លងផុតយប់នេះភ្លាម នឹងទទួលបានលាភសំណាងពីទេវតា ដែលជួយឲ្យកិច្ចការងាររកសុីទាំងឡាយដើរដោយរលូន លុយចូលដូចចាក់ទឹក។
ឆ្នាំកុរ៖ ឆ្លងផុតយប់នេះភ្លាម លាភតូចលាភធំហូរចូលជុំទិស បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ។
ឆ្នាំថោះ៖ ឆ្លងផុតយប់នេះ លោកអ្នកមានសំណាង សម្បូរលុយចាយហូរហៀរ មានង៉ូវហេងឡើងខ្លាំង លាភធំចូលមកជុំទិស។ ពណ៌នាំលាភពណ៌ស្វាយ ការងារទាំងឡាយរីកចម្រើនទៅមុខជានិច្ច។
ឆ្នាំម្សាញ់៖ ឆ្លងផុតយប់នេះភ្លាម សព្វការងារទាំងអស់មានដំណើរការល្អទៅមុខយ៉ាងរលូន គ្មានឩបសគ្គរារាំង លោកអ្នកសម្បូរលុយចាយហៀរដៃ មានលាភធំចូលមកផ្ទួនៗ ង៉ូវហេងឡើងខ្លាំងបំផុត៕