នៅប៉ុន្មានម៉ោងមុខនេះគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោល្បីឈ្មោះនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា អ្នកកើតឆ្នាំរោង,មមី,ជូត មាននិស័្សយពីកំណើតដែលទេវតាប្រទាន ហើយទោះបីជាលោកអ្នកខំប្រឹងកែប្រែយ៉ាងណាក៏ពិបាកដែរ។
ឆ្នាំរោង៖ ជាមនុស្សមានភាពស្អាតស្អំ ភាពល្អឥតខ្ចោះ មនុស្សជុំវិញខ្លួនតែងតែខ្លាចចិត្តអ្នក។ មានកេរ្តិ៍ឈ្មោះ សម្បូរមន្តស្នេហ៍ តែងតែមានភាពលេចធ្លោជានិច្ច មានភាពក្លាហាន ថែមទាំងមានទំនួលខុសត្រូវខ្ពស់ទៀតផង។ ជាមនុស្សចិត្តទូលាយ ងាយរាប់អានគេឯង ប៉ុន្តែពិបាករកមនុស្សត្រូវចិត្ត។ ពេលខ្លះអ្នកក៏ជាមនុស្សផ្តាច់ការ ចូលចិត្តគ្រប់គ្រងអ្នកដទៃ គ្រប់ការកំណត់គោលដៅរបស់អ្នកតែងតែសម្រេចបានជានិច្ច។
ឆ្នាំមមី៖ ជាមនុស្សកក់ក្តៅ ស្មោះស្ម័គ្រ មានភាពសាមញ្ញ សម្បូរមន្តស្នេហ៍ និងមិនចេះមានកលល្បិចច្រើន។ មានដុងជាអ្នកសិល្បៈច្រើនជាងអ្នករកស៊ី អារម្មណ៍ល្អ ចូលចិត្តជប់លៀងជួបជុំរីករាយ ពូកែរកលុយ និងមិនប្រកាន់ច្រើន។ ពេលខ្លះទន់ជ្រាយ ប៉ុន្តែមិនចូលចិត្តឱ្យខ្លួនឯងកើតទុក្ខ ពូកែយល់ចិត្តអ្នកដទៃ និងទឹកចិត្តក្លាហាន។ អ្នកជាដៃគូស្នេហាដែលពូកែយកចិត្តទុកដាក់ តែមិនសូវចេះផ្អែមល្ហែមទេ និងមានការលះបង់ខ្ពស់ដើម្បីក្រុមគ្រួសារ។
ឆ្នាំជូត៖ ជាមនុស្សដែលមានអំនួតឱ្យតម្លៃខ្លួនឯងខ្ពស់ ស្រឡាញ់ការងារ និងស្មោះត្រង់ ហ៊ានធ្វើរឿងដែល ខុសពីគេនិយម។ មានអ្នកចង់រាប់អានច្រើន ធ្វើអ្វីៗមិនខ្លាចភាពបរាជ័យ តែមានចរិតឆាប់ក្រេវក្រោធតែឆាប់បាត់ទៅវិញ។ អ្នកជាមនុស្សដែលចូលចិត្តស្វែងរកអ្វីដែលថ្មីៗ ការផ្សងព្រេង ឆាប់យល់សាច់ការ ថែមទាំងមានភាពទន់ភ្លន់ទៀតផងព្រោះអ្នកចូលចិត្តក្មេង។ អ្នកស្រឡាញ់វិស័យសិល្បៈ វិស័យកីឡា ធ្វើការសម្រេចចិត្តលឿន ស្រឡាញ់សេរីភាព ប៉ុន្តែអ្នករស់នៅយ៉ាងមានសណ្តាប់ធ្នាប់៕